ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
មនុស្សជាង៣០នាក់បានត្រូវស្លាប់នៅពេល ជនអត្តឃាតតាលីបង់ម្នាក់បានវាយប្រហារដោយបំផ្ទុះគ្រាប់បែកសំដៅ កិច្ចប្រជុំមេបញ្ជាការកងសេនាជនរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅ តំបន់ភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃទី២១ កុម្ភៈ កន្លងមក ។ មនុស្ស៤០នាក់ទៀតក៏រងរបួសក្នុងការវាយប្រហារនេះ ដែលកើតឡើងនៅក្បែរខ្លោងទ្វារចូលមជ្ឈមណ្ឌលរដ្ឋាភិបាលនៅ ក្នុងខេត្ត Kunduz ដែរ ។
ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកលើក ចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកក្នុងខេត្ត Kunduz ដើមឆ្នាំ២០១១ នេះ កើនឡើងដល់១០០នាក់ ។ តាមប្រភពព័ត៌មានថា ជនអត្តឃាតតាលីបង់នោះចង់ចូលទៅកន្លែងប្រជុំនោះ ប៉ុន្តែមិនទាន់បានចូលផងបានបំផ្ទុះគ្រាប់បែកដែលដាក់ ជាប់ខ្លួនបណ្តាលឱ្យស្លាប់ជនស៊ីវិល៣០នាក់ ។ ទោះបីជាបែបណា អ្នកនៅក្នុងបន្ទប់ប្រជុំពុំមានរងរបួសអ្វីទេ ហើយអ្នកដែលស្លាប់សុទ្ធតែជាជនស៊ីវិលដែលនាំគ្នារង់ចាំទទួល ឯកសាររបស់រដ្ឋាភិបាល ៕
No comments:
Post a Comment