ដោយ សុខ សេរី
2011-02-24
ក្រសួងការពារជាតិកម្ពុជា និងយោធាជើងទឹកសហរដ្ឋអាមេរិក គ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធាជើងទឹកចំនួនសរុបជាង ៥០០នាក់ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ ខាងមុខនេះ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។
១១-មិថុនា-២០១០: ការធ្វើលំហាត់សមយុទ្ធរួមគ្នារវាងទាហានជើងទឹកសហរដ្ឋអាមេរិក USS Tortuga LSD 46 និងកងទ័ពកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។
ប្រភពពីក្រសួងការពារជាតិឲ្យដឹងថា សមយុទ្ធនេះគេគ្រោងធ្វើនៅមូលដ្ឋានយោធាជើងទឹកកម្ពុជា ឈ្មោះ រាម នៅក្នុងខេត្តព្រះសីហនុ នៅពេជ្រនិល និងនៅបន្ទាយរថក្រោះអាសេអូ (ACO) នៅក្នុងខេត្តកំពង់ស្ពឺ។ សមាសភាពកងកម្លាំងរបស់កម្ពុជា នឹងចូលរួមក្នុងសមយុទ្ធនោះមានកងពលលេខ៣១ កងរាជអាវុធហត្ថ និងកងទ័ពជើងទឹក។
មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាត បានមានប្រសាសន៍ថា សមយុទ្ធនេះមានសារប្រយោជន៍រវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក ៖ «ការធ្វើសមយុទ្ធនេះមិនមែនជារឿងលើកទី១ទេ។ ការធ្វើនេះជាការថែរក្សាសន្តិភាពនៅលើសាកលលោកដែលយើងធ្លាប់ធ្វើ កន្លងមក ដែលយើងបញ្ជូនកម្លាំងយើងទៅឆាត ទៅអាហ្វ្រិកកណ្ដាល និងទៅស៊ូដង់»។
សកម្មភាពដែលគេអនុវត្តនៅក្នុងសមយុទ្ធនោះ មានដូចជាការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនៅក្នុងសង្គ្រាម ការសាងសង់ផ្លូវថ្នល់ និងស្ពាន និងការសាងសង់ផ្ទះពេទ្យ ព្យាបាលអ្នករងរបួស និងការដឹកជញ្ជូនស្បៀងអាហារជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា លោក ម៉ាក វីនិក (Mark Wenig) នៅឡើយទេ ស្ដីពីការធ្វើសមយុទ្ធនេះ។
ក្រៅពីសមយុទ្ធកងទ័ពជើងទឹកនោះ ក្រសួងការពារជាតិកម្ពុជា និងសហរដ្ឋអាមេរិក មានផែនការរៀបចំធ្វើសមយុទ្ធយោធាជើងគោកមួយលើកទៀតឈ្មោះថា ឆ្មាំអង្គរឆ្នាំ២០១១ នៅក្នុងបន្ទាយរថក្រោះអាសេអូ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ។
ប្រភពពីលោកឧត្ដមសេនីយ៍ឯក ឈុំ សុជាត បានឲ្យដឹងថា កងកម្លាំងដែលនឹងចូលរួមនៅក្នុងសមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១នោះ គឺមានយោធាកម្ពុជា យោធាសហរដ្ឋអាមេរិក យោធាប្រទេសឥណ្ឌូណេស៊ី និងយោធាមកពីប្រទេសម៉ុងហ្គោលី សរុបទាំងអស់ជាង ៥០០នាក់។
សកម្មភាពនៅក្នុងសមយុទ្ធនោះមាន ៣ប្រភេទ ដូចជាទី១ លំហាត់នៅទីលាន គឺការដឹកជញ្ជូនស្បៀងអាហារ និងការសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះមហន្តរាយ ទី២ វិស្វកម្មសាងសង់ស្ពាន និងផ្លូវថ្នល់ និងទី៣ ការសង្គ្រោះអ្នករងរបួស និងការព្យាបាល។
សមយុទ្ធយោធាផ្នែកមនុស្សធម៌ឆ្មាំអង្គរឆ្នាំ២០១១នេះ គឺជាលើកទី២ហើយ ក្រោយពីសមយុទ្ធឆ្មាំអង្គរលើកដំបូងនៅឆ្នាំ២០១០ កន្លងទៅ ក្រោមកិច្ចសហការជាមួយសហរដ្ឋអាមេរិក៕

No comments:
Post a Comment