Tuesday, February 22, 2011

តារា​ភាព​យន្ត​​​កូរ៉េ​ខាងត្បូង​ល្បីឈ្មោះ​​លីយ៉ុង អេ ​បង្កើតបាន​កូន​ភ្លោះ



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១១
​តារា​ភាព​យន្ត​​​កូរ៉េ​ខាងត្បូង​ល្បីឈ្មោះ​​លីយ៉ុង អេ(Lee Young Ae)
រូបភាព​ពី​វ៉េបសាយ
​តារា​ភាព​យន្ត​​​កូរ៉េ​ខាងត្បូង​ល្បីឈ្មោះ​​លីយ៉ុង អេ(Lee Young Ae)
 
តាមប្រភព័ត៌​មាន​​​​បរទេស​​ឱ្យ​​ដឹង​ថា ​នាង​លី​យ៉ុង​ អេ (Lee Young Ae) ​ដែលគេស្គាល់​​​ជា​ទូទៅ​តាមរយៈ​​​ឈ្មោះ​ចាង​គីម ​​​ជា​តារា​ភាពយន្ត​​ល្បីឈ្មោះ​​​មួយរូប​របស់ប្រទេស​កូរ៉េ​ខាងត្បូង ​បង្កើតបាន​​​កូនភ្លោះ ប្រុស​មួយ ស្រីមួយ ។ ប្រភព​​ព័ត៌មាន​ដដែល​​​ឱ្យដឹងទៀត​ថា នាង​លី​​យ៉ុង​ អេ ​បាន​​​ប្រសូត​កូន​ភ្លោះ​​នោះ​នៅ​វេលា​​​ម៉ោង​​​​១០​និង​​៣០​​ នាទីព្រឹកថ្ងៃទី​​​២១ កុម្ភៈ ​កន្លង​មក​ នៅ​មន្ទីរ​​ពេទ្យ​មួយ​ក្នុងទីក្រុង​​សេអ៊ូល ។ ​នាង​​និង​កូន​ៗ​​​​មានសុខភាពល្អ​​​ធម្ម​តា​។
​នាងលី​​យ៉ុង​ អេ អាយុ​​​៤០​ឆ្នាំ ជា​តារា​ភាព​យន្ត​​មួយរូបដែល​​​មិន​​​ត្រឹមតែ​ទទួល​បាន​ភាព​ល្បីល្បាញ​​ និងប្រជា​ប្រិយភាព​នៅក្នុង​​ស្រុក​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​នាង​ថែមទាំង​​​ទទួលបាន​ភាព​ល្បី​ល្បាញ​​នៅ​បណ្តា​ប្រទេស​ក្នុង​​​​ តំបន់​អាស៊ីទៀត​ផង សម្រាប់​​ស្នាដៃ​​​សម្តែង​​​របស់នាង​​​ដែលដើរ​ជា​តួ​​តន្ត្រីករ​​​ស្ត្រី​ ដំបូងគេ ក្នុងព្រះ​​បរម​រាជវាំង​​ក្នុង​ខ្ស​ែ​ភាពយន្ត​​កូរ៉េ​​រឿង “Jewel in the Palace” ។ នាង​​បានរៀបអាពាហ៍​ពិពាហ៍​​ជាមួយ​​អ្នក​ជំនួញ​ជន​ជាតិ​អាមេរិក​ ដើម​កំណើត​​​កូរ៉េ​ខាង​​ត្បូងម្នាក់​​​នៅ​សហរដ្ឋអាមេរិក​​​កាលពីឆ្នាំ​​​ ២០០៩ កន្លង​មក​។​ក្រោយពី​រៀប​​អាពាហ៍​ពិពាហ៍​​នាង​មិនសូវ​បង្ហាញ​​​ខ្លួន​ឡើយ ។​ ការដែល​​នាង​​លីយ៉ុង អេ ប្រសូត​បានកូន​ភ្លោះ​​​នេះ​ធ្វើ​​​ឱ្យ​គ្រួសារ​របស់នាង​​មានក្តីរីករាយ​​ យ៉ាង​ខ្លាំង ៕

No comments:

Post a Comment