ឧត្តមសេនីយ៍តៃវ៉ាន់ម្នាក់ត្រូវឃុំខ្លួនពីបទធ្វើចារកម្មឱ្យចិន
ឧត្តមសេនីយ៍តៃវ៉ាន់ម្នាក់ត្រូវបានចាប់ខ្លួនហើយឃុំខ្លួនពីបទជាប់សង្ស័យធ្វើចារកម្មឱ្យចិន ធ្វើឱ្យឧត្តមសេនីយ៍រូបនេះក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់តៃវ៉ាន់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់ចារកម្មក្នុងរយៈពេលជាច្រើនទសវត្សមកហើយ ។ ឧត្តមសេនីយ៍រូបនេះ លោក Lo Hsieh-Che ត្រូវបានប្រភពមួយឱ្យដឹងថា ត្រូវបានជ្រើសរើសធ្វើជាចារបុរស ដោយចិនកាលពីឆ្នាំ២០០៤ នៅពេលលោករស់នៅក្រៅប្រទេស។ ប៉ុន្តែគេបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរបាយការណ៍ដែលថា លោកបានធ្វើការនៅសហរដ្ឋអាមេរិក ហើយបានលក់បណ្តាញទំនាក់ទំនងយោធាយ៉ាងសំងាត់ ។ លោក Lo Hsieh-Che ត្រូវបានចាប់ខ្លួន ក្រោយពីការស៊ើបអង្កេតមួយកាលពីឆ្នាំមុន ។
អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Yu Sy-tue និយាយថា លោក Lo បានវិលត្រឡប់មកកាន់កោះតៃវ៉ាន់វិញនៅឆ្នាំ២០០៦ ហើយក្លាយជាឧត្តមសេនីយ៍នៅឆ្នាំ២០០៨ ៕
អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Yu Sy-tue និយាយថា លោក Lo បានវិលត្រឡប់មកកាន់កោះតៃវ៉ាន់វិញនៅឆ្នាំ២០០៦ ហើយក្លាយជាឧត្តមសេនីយ៍នៅឆ្នាំ២០០៨ ៕
No comments:
Post a Comment