០៧-កុម្ភៈ-២០១១: រថយន្តយោធាដឹកជញ្ជូនប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ទៅកាន់ភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ-ថៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ មានប្រសាសន៍ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំមួយដឹកនាំដោយប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ ខាងមុខនេះ ដើម្បីដោះស្រាយវិបត្តិជម្លោះព្រំដែនកម្ពុជា និងថៃ និងបញ្ចប់ការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ។
កិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រុមប្រឹក្សានេះជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី៤ និងបន្តផ្ទុះជាថ្មីម្ដងទៀត កាលពីថ្ងៃ៧ ខែកុម្ភៈ។
លោក កុយ គួង បន្តទៀតថា លោក ហោ ណាំហុង នឹងស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយដោះស្រាយ សង្គ្រាមកម្ពុជា និងថៃ ៖ «បញ្ហាសំខាន់ដែលយើងដាក់ទៅហ្នឹង គឺបញ្ហាដែលកងទ័ពថៃ ឈ្លានពានកម្ពុជា អ៊ីចឹងគឺការដោះស្រាយបញ្ហាហ្នឹងឯង បញ្ហាលម្អិតផ្សេងទៀតខ្ញុំមិនអាចជម្រាបបានទេ»។
កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយកាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ បានឲ្យដឹងថា ក្រសួងការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏គ្រោងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉ក (New York) ផងដែរ។ មន្រ្តីការបរទេសថៃ សង្ឃឹមថា កិច្ចប្រជុំដឹកនាំដោយប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នឹងបង្កើតឲ្យមានយន្តការដោះស្រាយវិបត្តិព្រំដែនជាលក្ខណៈទ្វេ ភាគី។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ បានបញ្ជាក់ជាថ្មីឡើងវិញថា កម្ពុជានឹងមិនវិលទៅរកការចរចាជម្លោះព្រំដែនជាលក្ខណៈទ្វេភាគី នោះទេ ប៉ុន្តែកម្ពុជានៅតែរក្សាគោលជំហរក្នុងការដោះស្រាយវិបត្តិព្រំដែន ដោយសន្តិវិធី។
លោកបន្តថា ៖ «ឥឡូវនេះមិនអាចមានការពន្យារសាជាថ្មីទេ អ៊ីចឹងចាប់ពីពេលនេះតទៅកម្ពុជា ត្រូវប្រើឲ្យពេញទំហឹងនូវយន្តការអន្តរជាតិទាំងអស់»។
លោក ហ៊ុន សែន បន្ថែមទៀតថា លោកបានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការសន្ទនាតាម ទូរស័ព្ទថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានក្លាយទៅជាសង្គ្រាមរួចជាស្រេចហើយ ដោយសារការផ្ទុះអាវុធកន្លងមក កងទ័ពកម្ពុជា និងថៃ បានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ។
លោក ហ៊ុន សែន ក៏បានទាមទារឲ្យអង្គការសហប្រជាជាតិបញ្ជូនកងកម្លាំងរក្សាសន្តិសុខ មកការពារតំបន់ជម្លោះព្រំដែន រហូតដល់មានដំណោះស្រាយមួយ។
កងទ័ពកម្ពុជា-ថៃ បានពើបប្រយុទ្ធគ្នាជាថ្មីម្ដងទៀត កាលពីថ្ងៃទី៤ ខែកុម្ភៈ ហើយបន្តប្រយុទ្ធគ្នារហូតដល់ថ្ងៃច័ន្ទ ទី៧ ខែកុម្ភៈ ទើបផ្អាក។ ការផ្ទុះអាវុធនេះ បានបណ្ដាលឲ្យកងទ័ព និងជនស៊ីវិលចំនួន ៨នាក់ស្លាប់ និងរងរបួសមួយចំនួនទៀត។ ចំណែកឯប្រជាពលរដ្ឋខ្មែរ និងថៃ រាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្បែរតំបន់ ព្រំដែន ដើម្បីគេចចេញពីសង្គ្រាម។
ការប៉ះទង្គិចគ្នានេះក៏បានបណ្ដាលឲ្យប្រាសាទព្រះវិហារទទួលរង ការបែកបាក់រាប់ពាន់កន្លែង ដោយសារតែត្រូវគ្រាប់ផ្លោង និងគ្រាប់កាំភ្លើងយន្តរបស់ទាហានថៃ។ គ្រាប់កាំភ្លើងរបស់ថៃ ក៏បានបំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ ផងដែរ។ វត្តនេះបានទទួលរងការខូចខាតកុដិព្រះសង្ឃ និងសាលាឆទានយ៉ាងធ្ងន់ធ្ងរ។
ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ បានធ្វើឲ្យប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោកព្រួយបារម្ភ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ម៉ាឡេស៊ី និងវៀតណាម កាលពីសប្ដាហ៍មុនបានទទូចឲ្យកងទ័ពកម្ពុជា-ថៃ រក្សាភាពអត់ធ្មត់ទាក់ទងនឹងការផ្ទុះអាវុធ៕

No comments:
Post a Comment