ដោយ សុខ សេរី
2011-02-17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ១៧ កុម្ភៈ បានទទូចសុំឲ្យភាគីថៃ ចូលរួមចុះហត្ថលេខាជាមួយភាគីកម្ពុជា ដោយមានភាគីទី៣ ចូលរួមលើកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍ តាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទកាសែតស្ដីពីជម្លោះព្រំដែនជាមួយថៃ នាវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) គ្រោងនឹងទៅចូលរួមនៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ តាមសំណើរបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) កំពុងស្ថិតនៅក្នុងវេនធ្វើជាប្រធានរបស់សមាគមអាស៊ាន នៅពេលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា នៅក្នុងសន្និសីទកាសែតរយៈពេលជិត ២ម៉ោងនៅឯវិមានសន្តិភាពនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ បានមានប្រសាសន៍ថា ភាគីថៃ ត្រូវតែមានឆន្ទៈក្លាហានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាអនាចិន្ត្រៃយនេះ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «មួយចោទថា មួយបាញ់មុន ខាងណេះចោទថា ខាងណោះ ខាងណោះចោទថា ខាងណេះ។ អ៊ីចឹងសុំកុំខ្លាចហៅអ្នកទី៣ មកពិនិត្យ។ ខ្ញុំប៉ាន់ស្មានទុកជាមុន ភាគីថៃ នឹងមិនព្រមលើចំណុចទី៤នេះទេ ប៉ុន្តែខ្ញុំសុំប្រកាសទុកមុនឲ្យហើយ បើភាគីថៃ មិនព្រមលើចំណុចទី៤ ឲ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្ដាប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្ដាប្រទេសអាស៊ាន មកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯងជាឯកតោភាគី ដើម្បីឲ្យគេមកធ្វើជាប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។
កិច្ចព្រមព្រៀងនោះ គឺបានផ្ដួចផ្ដើមចេញពីភាគីកម្ពុជា ដែលមានចំណុចសំខាន់ៗចំនួន៤ ដូចតទៅ ៖
ទី១ ភាគីកម្ពុជា និងថៃ ព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ ទី២ រក្សាស្ថានភាពដដែលនៃទីតាំងឈរជើងរៀងៗខ្លួន មិនចល័តកងកម្លាំងយោធា គឺរង់ចាំដំណោះស្រាយនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ទី៣ ភាគីកម្ពុជា និងថៃ លើកទឹកចិត្តឲ្យមេបញ្ជាការយោធានៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពនៅព្រំដែន និងទី៤ ភាគីកម្ពុជា និងថៃ ស្នើសុំឲ្យភាគីទី៣ មកត្រួតពិនិត្យបទឈប់បាញ់ ដែលមានតំណាងមកពីប្រទេសអាស៊ាន ជាស៊ីវិល ឬយោធា ឬនគរបាល ឬជាក្រុមចម្រុះ លើកលែងតែតំណាងប្រទេសមកពីកម្ពុជា និងថៃ ជាភាគីជម្លោះ។
អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកពិបាកជឿលើភាគីថៃ ក្នុងការទទួលយកកិច្ចព្រមព្រៀងនេះ ៖ «ពីព្រោះយើងមិនដឹងថា តើអ្នកណាដែលនៅពីក្រោយទីក្រុងបាងកក ដែលជាអ្នកដោះស្រាយ។ យើងរកតួអង្គអត់ឃើញ ពីព្រោះយើងដឹងហើយថា អាភីស៊ិត និយាយទៅតាមអ្នកនយោបាយ ហើយអ្នកនៅពីក្រោយនោះគឺស្រមោលមួយដែលយើងពិបាកនិយាយ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ គឺរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កំពុងតែចងក្រងឯកសារ ហើយលោកបានផ្ញើសារនេះ តាមរយៈឧបនាយករដ្ឋមន្ត្រីថៃ លោក ត្រៃរុង ស៊ូវ៉ាន់គិរី (Trairong Suwankiri) ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈនេះ៕

No comments:
Post a Comment