Sunday, February 13, 2011

បំផ្ទុះ​គ្រាប់​នៅក្នុងបរិវេណ​​​សំណង់​​កំពស់​​៤ជាន់ ​​កណ្តាលក្រុង​​ព្រះវិហារ

ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
​សមត្ថ​កិច្ច​​​ប៉ូលិស​​ខេត្ត​កំពុងតែ​​​ដាក់ការ​ស្រាវជ្រាវ​​យ៉ាង​សកម្ម​​ទៅលើ​ហេតុ​ការណ៍​នេះ ​បំផ្ទុះ​គ្រាប់​នៅក្នុងបរិវេណ​​​សំណង់​​កំពស់​​៤ជាន់នេះ
(​រូបថត ត្បែងមានជ័យ)
​សមត្ថ​កិច្ច​​​ប៉ូលិស​​ខេត្ត​កំពុងតែ​​​ដាក់ការ​ស្រាវជ្រាវ​​យ៉ាង​សកម្ម​​ទៅលើ​ហេតុ​ការណ៍​នេះ
 
​ខេត្តព្រះវិហារ ៖ ​ហេតុ​ការណ៍​បំផ្ទុះ​​គ្រាប់​ទាំង​​​ព្រឹកនៅ​កណ្តាល​​ក្រុងព្រះវិហារ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​​​ដល់​មហាជន​នៅ​ទូទាំង​ក្រុង​ ។​ ហេតុការណ៍​​នោះ​កើតឡើង​​នៅ​វេលា​ម៉ោង​​​១០ព្រឹក ស្ថិត​ក្នុង​បរិវេណ​​​សំណង់អគារ​កំពស់​បួន​ជាន់ ​នៅ​​ភូមិ​​ឡ​ឥដ្ឋ ​សង្កាត់​កំពង់​​​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្ត​ព្រះវិហារ ។​
ការ​បំផ្ទុះ​គ្រាប់​​នេះ​បាន​ឮ​យ៉ាង​ខ្លាំង​​ប្រហែល​គ្រាប់កាំ​ភ្លើង​​ធុនធ្ងន់​​​១៥៥មីល្លីម៉ែត្រ ​របស់សៀម​​​​ផ្លោង​ដាក់​​​តំបន់​ព្រះ​វិហារ​ កាលពី​​ពេលថ្មីៗ​នេះ ធ្វើ​​​ឱ្យ​អ្នក​ក្រុង​ព្រះវិហារ​ភ័យ​ខ្លាច ព្រោះគេ​​គិត​​ថា ទាហានសៀម​​​ផ្លោង​​​ដាក់​។ សំណង់​​​អគារ​ដ៏ធំមួយ​​​នេះគឺ​គេ​កំពុង​​តែ​សំរុក​សង់​ឱ្យ​ហើយ​នៅ​ពេល​ឆាប់​ៗ​​​ខាង​មុខ​នេះ ដើម្បី​​ជួល​ទៅ​ឱ្យធនាគារ​អេស៊ី​លីដា ប្រចាំ​ខេត្ត​ព្រះ​វិហារ​ទៀតផង ​​។ ​ការ​​បំផ្ទុះ​គ្រាប់​​​ក្នុង​បរិវេណ​​សំណង់​អគារ​ខាងលើនេះ​​គេមិនទាន់​​ដឹង​ថា ផ្តើម​ចេញពី មូលហេតុ​​អ្វីនៅ​ឡើយ​​​ទេ គឺ​សមត្ថ​កិច្ច​​​ប៉ូលិស​​ខេត្ត​កំពុងតែ​​​ដាក់ការ​ស្រាវជ្រាវ​​យ៉ាង​សកម្ម​​ទៅលើ​ហេតុ​ការណ៍​នេះ ។ ទោះបីជា​​មានការ​បំផ្ទុះ​​បែប​នេះក្តី ​សំណង់អគារ​ដ៏ធំ​រឹង​មាំ​មួយ​នេះ ​ពុំ​បណ្តាល​​ឱ្យ​មាន​ការ​ខូច​ខាត​​ធំដុំ​​ឡើយ ​​វា​គ្រាន់តែ​​ជា​ការ​បំផ្ទុះ​​​​នៅ​​ខាងក្រៅ ​ដើម្បី​​​គំរាម​​កំហែង​​សំដៅ​​ទៅលើ​អ្វី​មួយ​ប៉ុណ្ណោះ ៕

No comments:

Post a Comment