Monday, February 14, 2011

យុវជន​ម្នាក់​​តូចចិត្ត​​ទៅ​​​​លោតទឹក​សម្លាប់ខ្លួន​ចំថ្ងៃ​បុណ្យ​​នៃក្តីស្រលាញ់

ថ្ងៃ អង្គារ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១
យុវជន​ម្នាក់​​តូចចិត្ត​​ទៅ​​​​លោតទឹក​សម្លាប់ខ្លួន​
(រូបថត​​ ប៊ុនរី)
យុវជន​ម្នាក់​​តូចចិត្ត​​ទៅ​​​​លោតទឹក​សម្លាប់ខ្លួន​
 
រាជធានីភ្នំពេញ ៖ ​យុវជន​​​ម្នាក់​ទំនង​ជា​​​ខឹង​ស្រីសេ្នហ៍​​​បានមក​អង្គុយ​ផឹកស្រា​​​ម្នាក់​ឯងចំថ្ងៃ​បុណ្យ​​នៃក្តីស្រលាញ់ នៅលើ​កៅអីថ្មម៉ាប ​ត្រង់​ចំណុច​​ច្រាំង​​​ទន្លេ​​កែង​វិថី​ព្រះស៊ីសុវត្ថិ ​និង​​ផ្លូវ​លេខ​​១៣៦ សង្កាត់ផ្សារ​​កណ្តាលទី​១ ខណ្ឌ​ដូនពេញ​។ បន្តិច​ក្រោយ​មក​ស្រាប់តែ​​យុវជន​​នោះ​លោត​ពី​​ច្រាំង​​ទន្លេ​ចូលទឹក​ ដើម្បីធ្វើ​អត្តឃាត​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​​កាលពី​វេលាម៉ោង​​៧យប់ថ្ងៃទី​​១៤ កុម្ភៈ ​២០១១ ប៉ុន្តែ​ត្រូវ​​បាន​​ទូក​អ្នកនេសាទ​​ជួយ​​ស្រង់ចេញ​ពី​ទឹក​បញ្ជូន​​​ទៅមន្ទីរពេទ្យសង្គ្រោះ​ទាន់ពេលវេលា​។
គូស្នេហ៍មួយគូដែលឃើញ​ហេតុការណ៍​​នេះ​បាន​និយាយ​​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា មុនពេល​កើត​ហេតុ​​ពួកគេ​​បាន​ឃើញ​យុវជន​ម្នាក់​​មានកាន់​ដប​ស្រា​នៅ​នឹង​ដៃ បានដើរ​ទៅ​​អង្គុយ​លើ​ថ្ម​ម៉ាប​ច្រាំង​​​​ទន្លេ​​ដោយ​មានទឹក​​មុខក្រៀម​ក្រំ​​​ទំនង​​ជា​អាក់​អន់​​​ចិត្តនឹង​ស្រីស្នេហ៍​មិន​បាន​​​ឱ្យ​ផ្កា​កុលាប​​ថ្ងៃ​បុណ្យ​ក្តី​ស្រលាញ់​​ហើយ​មើល​ទៅ ។ ក្រោយពី​​ផឹកស្រា​​អស់​​មួយដប​​ ហើយ​យុវជន​នោះ​ដើរ​តាម​​កាំ​ជណ្តើរ​​ចុះ​ទៅ​មាត់ទន្លេ ​ឈរ​បាន​បន្តិច​ក៏​លោត​​​ទម្លាក់​​ខ្លួន​​ចូលទឹក​​តែម្តង ហើយ​ពេលនោះ​​មានការ​ភ្ញាក់​ផ្អើល​​ដល់​ស្រទាប់​យុវជន​​ យុវនារី ដែល​កំពុង​​នាំ គ្នា​​​​ខ្លះឈរ ខ្លះអង្គុយ​​​អបអរសាទរ​ថ្ងៃ​បុណ្យ​​នៃក្តី​ស្រលាញ់​តាម​​មាត់ទន្លេ នាំគ្នា​​មើល​យុវជន​​គិតខ្លី ដែលអណ្តែត​​រសាត់​​​តាមខ្សែ​ទឹក​ចុះទៅ​ទិសខាង​ត្បូង ។​
មន្ត្រី​​នគរបាល​​មូលដ្ឋាន​​បាន​ឱ្យ​​​ដឹង​ថា ភ្លាមៗ​នោះ មានទូកនេសាទ​​មួយគ្រឿង​​បានបើក​តាម​យុវជន​រងគ្រោះ និង​ស្រង់​គេ​ចេញពី​ទន្លេ ទាន់​ពេល​​វេលា រួចហើយ​នាំយកទៅ​សង្គ្រោះ​...​យុវ​ជន​​មានវិបត្តិ​​​ឈ្មោះភឿក ថូ អាយុ​​​១៨​ឆ្នាំ ​បាន​និយាយ​ថា ​រូបគេ​មិនមែន​តូចចិត្ត​​នឹង​សង្សារ​អ្វីទេ គឺខឹង​ឪពុក​ម្តាយ​​ក្រុមគ្រួសារ​តែប៉ុណ្ណោះ ៕

No comments:

Post a Comment