ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ ស្រីយួន២នាក់ដែលគេស្គាល់ថា ជាមុខសញ្ញាចាស់កាលពីថ្ងៃទី១៥ កុម្ភៈ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនរួមទាំងវត្ថុតាងខ្សែ.កកាឡៃទំងន់ជាង២តម្លឹងចំនួន២ខ្សែ ។
ស្ត្រីជាប់ចោទជនជាតិវៀតណាមឈ្មោះង្វៀង ធីទៀង អាយុ៤២ឆ្នាំ រស់នៅផ្ទះជួលផ្លូវលំសង្កាត់និរោធិ៍ ខណ្ឌមានជ័យ និងម្នាក់ឈ្មោះង្វៀង ធីឡេ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាប់ចោទជនជាតិវៀតណាមឈ្មោះង្វៀង ធីទៀង អាយុ៤២ឆ្នាំ រស់នៅផ្ទះជួលផ្លូវលំសង្កាត់និរោធិ៍ ខណ្ឌមានជ័យ និងម្នាក់ឈ្មោះង្វៀង ធីឡេ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោសុង លី ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឱ្យដឹង ថា កាលពីថ្ងៃទី៥ មករា ២០១១ ការិយាល័យរបស់លោកបានទទួលពាក្យបណ្តឹង២ច្បាប់ពីជនរងគ្រោះផ្សេង គ្នាករណីស្រីយួន២នាក់យកស្ពាន់ទៅបន្លំដូរយកមាសតាមរូបភាពទិញលក់ និងបញ្ចាំ ។ ដើមបណ្តឹងទី១-ឈ្មោះជា វ៉ាទី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅផ្ទះលេខ២១ ផ្លូវលេខ២៩៤ កែងផ្លូវលេខ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្នុងពាក្យបណ្តឹងឱ្យដឹងថា កាលពីថ្ងៃទី២ ធ្នូ ២០១០ នៅហាងលក់មាស និងប្តូរប្រាក់យីហោពន្លឺពេជ្រត្រង់កាច់ជ្រុងខាងកើត និងខាងត្បូងផ្សារកាប់គោ មានស្រ្តីយួនម្នាក់អាយុប្រហែល៤០ឆ្នាំ បានទៅទិញគ្រឿងអលង្ការដោយបញ្ជាឱ្យអ្នកលក់ ធ្វើខ្សែ.កមាសទឹកដប់១ខ្សែ ម៉ូដច្រវាក់ឆាបទំងន់២តម្លឹង១ជី ។ ការទិញគ្រឿងអលង្ការនេះត្រូវថ្លៃគ្នាមាស១ជីតំលៃ១៦៨ដុល្លារសហ រដ្ឋអាមេរិក ។ ស្រីយួនបានកក់ប្រាក់ទៅម្ចាស់ហាងចំនួន៥០ដុល្លារ និងកំណត់ពេល៥ថ្ងៃប្រគល់ និងទទួលប្រាក់គ្រប់ចំនួន ។ ដល់ថ្ងៃទី៥ ធ្នូ ២០១០ ស្រ្តីយួនឈ្មោះង្វៀង ធីឡេ បានមកយកខ្សែ.កដែលតំលៃសរុប៣.៥៦៨ដុល្លារសហរដ្ឋអាមេរិកតាមការ កំណត់មែន ។
ប្រភពដដែលបន្តថា ពេលនោះអ្នកទិញបានយកខ្សែ.កកាន់មើល ខណៈម្ចាស់ហាងប្រគល់ខ្សែកមាសឱ្យ ។ ភ្លាមៗស្រីយួនរូបនោះបានយកខ្សែ.កមាសទៅក្តាប់ក្នុងដៃ ហើយប្តូរយ៉ាងរហ័សយកខ្សែ.កស្ពាន់មកកាន់វិញ ដោយបញ្ជាក់ប្រាប់អ្នកលក់ថា ខ្លួនមានលុយខ្មែរជាប់មកជាមួយតែ៦លានរៀលប៉ុណ្ណោះ មិនគ្រប់តំលៃខ្សែ.កមាសទំងន់២តម្លឹង១ជីនេះទេ ។ ដូច្នេះត្រូវទៅយកប្រាក់មកបង្គ្រប់ ។ និយាយរួច ស្រីយួនកាន់ថង់ប្រាក់ទៅវិញភ្លាមៗ ។ ក្រោយពីស្ត្រីយួននោះចេញទៅបាត់ មួយសន្ទុះមក ម្ចាស់ហាងបានយកខ្សែ.កមកមើល ទើបដឹងថា ជាខ្សែ.កកាឡៃដែលស្ត្រីឆបោកនោះបន្លំប្តូរ ប៉ុន្តែមិនដឹងតាមរកទីណាឡើយ ព្រោះចោរស្រីទៅបាត់ហើយ ។
ចំណែកបណ្តឹងមួយទៀត របស់ជនរងគ្រោះឈ្មោះជា ដានីឡា ភេទស្រី អាយុ២៨ឆ្នាំ នៅផ្ទះលេខ១៩៧ E1 ផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ ជាអ្នកលក់មាស និងប្តូរប្រាក់យីហោពន្លឺពេជ្រនោះដែរ បានប្តឹងចោទប្រកាន់ស្រ្តីយួនម្នាក់ទៀតឈ្មោះង្វៀង ធីទៀង អាយុ៤២ឆ្នាំ ។
ពាក្យបណ្តឹងឱ្យដឹងថា កាលពីខែធ្នូ ២០១០ មានស្រី្តយួនអាយុប្រហែល៤០ឆ្នាំ យកខ្សែ.កមាស៩ជី៩ហ៊ុនទៅបញ្ចាំនៅហាងរបស់នាងបានប្រាក់ចំនួន ១៣០០ដុល្លារ ។ ខ្សែ.ករបស់ស្រីយួននោះពេលដុតមើលឃើញថា ជាមាសសុទ្ធប្រាកដមែន ក៏ព្រមព្រៀងទទួលយក និងបានប្រគល់ប្រាក់ ។ ពេលនាងប្រគល់ប្រាក់រួចហើយ ស្ត្រីឆបោកនោះធ្វើជារារែកម្តងចង់ដាក់បញ្ចាំ ម្តងមិនចង់ គឺម្តងប្រគល់ប្រាក់ឱ្យនាង ម្ចាស់ហាងនិងម្តងយកមាសទុកវិញ ។ ទីបំផុតស្ត្រីចោរដែលធ្វើជារារែកនោះបានបន្លំយ៉ាងរហ័សយកស្ពាន់ ជ្រលក់មាសមកដាក់ជំនួសបញ្ចាំឱ្យនាង ហើយយកប្រាក់១៣០០ដុល្លារគេចខ្លួនបាត់ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ហាង ពន្លឺពេជ្រលក់មាស និងប្តូរប្រាក់នៅផ្សារកាប់គោរួចមក លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាស្នងការរងទទួលបន្ទុកផែនកណ្តាលព្រហ្មទណ្ឌបានដាក់បទ បញ្ជាឱ្យការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសតាមរូបភាពដែលមាននៅក្នុង កាមេរ៉ាសន្តិសុខរបស់ហាង។ លោកវរសេនីយ៍ទោសុង លី ឱ្យដឹងថា នៅថ្ងៃទី១៥ កុម្ភៈ ២០១១ សមត្ថកិច្ចជំនាញការិយាល័យរបស់លោកបានឃាត់ខ្លួនស្ត្រីជាប់ចោទ ២នាក់នេះកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិ វិធីច្បាប់ ។ ស្ត្រី២នាក់នោះបានសារភាពថា ពួកគេពិតជាបានឆបោកដូចការចោទប្រកាន់នោះមែន ហើយយកប្រាក់ទៅលេងល្បែងស៊ីសងចាញ់អស់ហើយ ។ តាមរូបភាពដែលមាននៅក្នុងកាមេរ៉ាសន្តិសុខរបស់ហាងខាងលើនេះ គឺជាល្បិចបោកយ៉ាងប៉ិនប្រសប់ដែលអាជីវករទាំងឡាយគួរតែប្រុង ប្រយ័ត្នមែនទែន ៕
No comments:
Post a Comment