Monday, February 14, 2011

ជម្លោះកម្ពុជា-ថៃ ត្រូវ អ.ស.ប ទុកឲ្យអាស៊ានបន្តដោះស្រាយវិញ

ព័ត៌មានថ្មីៗ 15:02:24, 15 February 2011

រូប​ថត​ទាហាន​ខ្មែរ​ឈរការពារ​ប្រាសាទព្រះវិហារ​ដោយ AFP។
រូប​ថត​ទាហាន​ខ្មែរ​ឈរការពារ​ប្រាសាទព្រះវិហារ​ដោយ AFP។
ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាតិ អំពាវនាវឲ្យកម្ពុជានិងថៃបញ្ឈប់ការបាញ់គ្នាជា
អចិន្រ្តៃយ៍ បន្ទាប់ពីប្រទេសទាំងពីរបានផ្ទះអាវុធដាក់គ្នាយ៉ាងស្លាប់រស់កាលពីសប្ដាហ៍មុន។
ប្រធានក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ លោកស្រី Maria Luiza Ribeiro Viotti
ពីប្រទេស Brazil បានចេញការអំពាវនាវនាវនេះនៅក្នុងការ ប្រជុំមិនបើកចំហមួយ ដែលមាន ការចូលរួមដោយរដ្ឋមន្រ្តីការបរទេសមកពីប្រទេស កម្ពុជា ថៃ និងឥណ្ឌូណេស៊ី។
អង្គប្រជុំនេះ បានព្យាយាមធ្វើការសម្រុះសម្រួលជម្លោះទល់ដែនរវាងប្រទេសទាំងពីរ។
យ៉ាងណាមិញ ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ បានសម្រេចថាទុកបញ្ហា
នេះឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ធ្វើជាអ្នកដោះស្រាយទំនាស់រវាងកម្ពុជា
និងថៃទៅវិញ។
លោកស្រីប្រធាននៃក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ មានប្រសាសន៍ថា
សមាជិករបស់ក្រុមប្រឹក្សានេះ ទទូចសុំឲ្យភាគីជម្លោះ បង្កើតកិច្ចព្រមព្រៀងមួយនៃការ
ឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ហើយអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ៕

No comments:

Post a Comment