
ស្ថានីយថាមពលនុយក្លេអ៊ែរនៅប្រទេសអាល្លឺម៉ង់។ រូបភាព៖ AFP
ថាមពលនុយក្លេអ៊ែរ នៅគ្រាដែលប្រទេសនេះ ចាប់ផ្តើមចេញបណ្តុះបណ្តាលអ្នកឯកទេស
ខាងថាមពលនុយក្លេអ៊ែរ។
ជាបន្ត សូមស្តាប់សេចក្តីរាយការណ៍របស់លោក សយ សុភា៖
ដោយថ្លែងជាសាធារណៈលើកដំបូងលោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានចាប់ផ្តើមបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួន ទាក់ទងនឹងការប្រើប្រាស់ថាមពល
នុយក្លេអ៊ែរដើម្បីទាញយកថាមពលវារីអគ្គិសនីហើយសំរាប់ថ្ងៃអនាគត។ លោកបានព្រលយ
ឱ្យដឹងថា ការបណ្តុះបណ្តាលនេះ បានទទួលការជួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង។
លោកបន្ថែមថា ការបណ្តុះបណ្តាលបែបនេះ គឺអាស្រ័យទៅលើតំរូវការជាក់ស្តែង ទាំងនៅ
ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានាមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយលោក
នាយករដ្ឋ មន្រ្តី បានថ្លែងកត់សម្គាល់ថា បណ្តាអ្នកវិនិយោគិនមកពីបរទេស គេចង់បាន
ណាស់អ្នក បច្ចេក ទេសនៅក្នុងស្រុក ជាជាងជួលមកពីក្រៅប្រទេសដែលចំណាយថវិកា
ខ្ពស់។
ប៉ុន្តែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបថា កម្ពុជា ក៏មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ថាពលដ៏គ្រោះថ្នាក់ភ្លាមនោះ ដោយរង់ចាំពេលវេលានិងការបណ្តុះបណ្តាលធនធានប្រកបដោយប្រសិទ្ធភាពនិងបទពិសោធន៍ច្រើនក្រាស់ក្រែលជាមុនសិន។
លោក បានបន្ថែម គេមិនគួរប្រថុយប្រថានពេកដែរសំរាប់ការប្រើប្រាស់ថាមពលដែលមាន
គ្រោះថ្នាក់ជាងគេបំផុតលើ លោកនោះទេ។ (សំឡេង)។
ព្រមគ្នានេះ និស្សិតអនុបណ្ឌិតច្បាប់និងវិទ្យាសាស្រ្តនយោបាយ លោក សៀ ករុណា
និងជាប្រធានក្រុមហ៊ុនស្ថាបត្យកម្មមួយក្នុងទីក្រុងភ្នំពេញ ក៏បានហៅការបណ្តុះបណ្តាល
អ្នកឯកទេសខាងថាមពលនុយក្លេអ៊ែរ ថា ជាឱកាសមាសថ្មីមួយសំរាប់យុវជនកម្ពុជា ក្នុង
អាជីពថ្មីមួយ ដែលមានចំណូលច្រើននាពេលអនាគតផងដែរប្រសិនបើគេ ចាប់ជំនាញនេះ
ឱ្យបានច្បាស់លាស់នោះ។(សំឡេង)។
យ៉ាងណាក៏ដោយប្រទេសកម្ពុជា គេមិនទាន់មានតួលេខអំពីអ្នកឯកទេសខាងថាមពល
នុយក្លេអ៊ែរច្រើននៅឡើយទេ តែគេគ្រាន់ដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចខ្មែរមួយរូប
មានជំនាញខាងបរិមាណូ៕
No comments:
Post a Comment