ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត ប៊ុនណាក់)
ជនបរទេស៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងអំពើផ្ញើសារគំរាមប៉ុនប៉ុងធ្វើភេរវ កម្មលើស្ថានទូត៣នៅកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើជនបរទេស៣នាក់ ដែលជាប់ពាក់ព័ន្ធក្នុងអំពើផ្ញើសារគំរាមប៉ុនប៉ុងធ្វើភេរវ កម្មលើស្ថានទូត៣ គឺអូស្ត្រាលី អង់គ្លេស និងអាមេរិក ដែលមានទីតាំងនៅកម្ពុជា ដោយការបំផ្ទុះគ្រាប់បែក ក្នុងម្នាក់ៗតម្រូវឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ។
ជនដែលត្រូវចោទ ១-ឈ្មោះឌីតូយ៉ាល់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិនេប៉ាល់ ២-ឈ្មោះហ៊ី ហ្គាល អ៊ិស្លាម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិបង់ក្លាដេស និង៣-ឈ្មោះម៉ារី យ៉ាម៉ូម៉ាតម៉ាន់ហ៊ុយម៉ាយុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិបង់ក្លាដេស ។ ជនត្រូវចោទទាំង៣នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីពាក់ កណ្តាលឆ្នាំ២០១០ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញលិខិត១ច្បាប់ របៀបជាសារផ្ញើទៅហាងលក់ដូរ ជនជាតិនេប៉ាល់ ដោយមានអក្សរគំរាមដាក់គ្រាប់បែកទៅលើស្ថានទូតអូស្រ្តាលី អង់គ្លេស និងអាមេរិក ។
ក្រោយពីការចាប់ខ្លួន នគរបាលក្រសួងមហាផ្ទៃបានបញ្ជូនទៅតុលាការសាលាដំបូងរាជធានី ភ្នំពេញ ។ កាលពីខែមុននេះតុលាការបានលើកយករឿងនេះមកបើកសវនាការ និងក្រោយពីសវនាការ តុលាការបានលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១៦ កុម្ភៈ សាលក្រមបានប្រកាសជាសាធារណៈតម្រូវដាក់ទោសពួកគេឱ្យធ្វើការ ក្នុងពន្ធនាគារម្នាក់ៗរយៈពេល៨ឆ្នាំ ៕
No comments:
Post a Comment