ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១

(រូបថត ជីតា)
កូនធម៌នេះត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗដែរ ក្រោយពីបានឡើងឋានសួគ៌ជាមួយម៉ែធម៌មិនបានកន្លះម៉ោងផង
រាជធានីភ្នំពេញ ៖ កូនធម៌ម្នាក់បានប្រើស្ទីលទិញស្រាសឱ្យម៉ែធម៌ផឹករហូតដល់សន្លប់បាត់ស្មារតី ហើយចាប់រំលោភរហូតបានសំរេច។ កូនធម៌នេះត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗដែរ ក្រោយពីបានឡើងឋានសួគ៌ជាមួយម៉ែធម៌មិនបានកន្លះម៉ោងផង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី១៣ កុម្ភៈ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
កូនធម៌ដែលរំលោភម៉ែធម៌ខាងលើនេះឈ្មោះឆោម ភា អាយុ៤៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្រោយផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ តាមក្រុមគ្រួសារឱ្យដឹងថា ស្ត្រីរងការរំលោភពីកូនធម៌នោះអាយុ៥៦ឆ្នាំ។ កូនធម៌ឈ្មោះឆោម ភា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ កុម្ភៈ បានទិញស្រាស១លីត្រ ហើយបបួលម៉ែធម៌ផឹកជាមួយគ្នា។ បន្ទាប់ពីផឹកស្រាអស់១លីត្រ កូនធម៌ក៏ទៅទិញស្រាសថែម២លីត្រទៀត ហើយបបួលម៉ែធម៌ផឹកបន្ត។ ខណៈពេលកូនធម៌ទៅទិញស្រាថែម២លីត្រនោះ ម៉ែធម៌បានឆ្លៀតទៅងូតទឹកសំអាតកាយ។ ពេលស្រាមកដល់គាត់ចូលផឹករហូតអស់២លីត្រទៀត បណ្តាលឱ្យសន្លប់បាត់ស្មារតីតែម្តង។
ប្រភពដដែលបញ្ជាក់ថា នៅពេលម៉ែធម៌សន្លប់បាត់ស្មារតី កូនធម៌បានស្រែកដេញចៅស្រី២នាក់ ម្នាក់អាយុ៨ឆ្នាំ ម្នាក់អាយុ១២ឆ្នាំ ដែលនៅក្នុងផ្ទះឱ្យចេញក្រៅ។ នៅពេលចៅស្រី២នាក់ចេញក្រៅផ្ទះ កូនធម៌បានបិទទ្វារផ្ទះ។ ទោះជាយ៉ាងណាក្តី ចៅស្រីទាំង២ពេលចេញពីផ្ទះប្រមាណ១០នាទីក៏ទៅលបមើលតាមបង្អួចស្រាប់តែឃើញបុរសកូនធម៌កំពុងតែរំលោភម៉ែធម៌ដែលកំពុងសន្លប់ ក៏រត់ទៅប្រាប់អ្នកជិតខាង ព្រមទាំងប្តឹងប៉ូលិសឱ្យចាប់ខ្លួនជនជាប់ចោទតែម្តង។ នៅចំពោះមុខសមត្ថកិច្ច កូនធម៌ឈ្មោះឆោម ភា បានច្រានចោលការចោទប្រកាន់របស់ក្រុមគ្រួសារខាងម្តាយធម៌ទាំងស្រុង។ ទោះបីជាបែបណា សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ស្ត្រីរងគ្រោះហាក់បីដូចជាមិនចង់ប្តឹងកូនធម៌ទេ ប៉ុន្តែក្រុមគ្រួសារ កូនចៅបាននិយាយថាបើមិនប្តឹង ទុកឱ្យរួចខ្លួន ថ្ងៃក្រោយកូនធម៌នេះអាចរំលោភចៅស្រីទាំង២នាក់ទៀតមិនខានឡើយ ៕
No comments:
Post a Comment