Monday, February 14, 2011

ចោរ​ចាប់​ជំរិត​ស្ទើរភ្លើង​យកកូន​​ទៅ​លាក់​ទារ​ប្រាក់​​​៣.០០​០​ដុល្លារ​​ ចូល​អន្ទាក់​ប៉ូលិស

ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
 
រាជធានីភ្នំពេញ ៖ ​ជនជាប់សង្ស័យ​​ចាប់​​ក្មេង​​​ប្រុស​ជំរិត​​ទារប្រាក់​​ម្នាក់ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​​ស្ទឹង​មានជ័យ សហការជាមួយ​ប៉ូលិស​​ខណ្ឌ​មានជ័យ ​ធ្វើអន្ទាក់​​​តាមចាប់ខ្លួន​ បន្ទាប់ពី​​គេ​​ល្បួង​ក្មេងប្រុស​​ពង្រាត់​ចេញពីឪពុក​-​ម្តាយ ​ហើយ​ទូរស័ព្ទ​​ទៅគំរាម​​ទារ​ប្រាក់​​​ចំនួន​​​៣.០០០​ដុល្លារ ​ប៉ុន្តែ​​ចូលអន្ទាក់ប៉ូលិស​​កាលពីវេលាម៉ោង​​១​និង​​៣០នាទី​​រសៀល​ថ្ងៃទី​១៤ កុម្ភៈ ​២០១១ នៅ​ហាង​កាហ្វេ​មួយកន្លែង​​ស្ថិត​ក្នុង​ភូមិ​ទ្រា សង្កាត់​​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ។​
ជនជាប់សង្ស័យ​​ឈ្មោះ​​ប៊ូ សារ៉េន អាយុ​​២២​ឆ្នាំ ​ស្នាក់នៅ​​​ផ្ទះជួល ​ម្តុំ​ផ្សារ​​កាណាឌីយ៉ា សង្កាត់​ចោមចៅ ​ខណ្ឌ​ដង្កោ​...​ក្មេង​ប្រុសរង​គ្រោះ​​ឈ្មោះ​យឹម សារី អាយុ​​​១០​ឆ្នាំ ​ស្នាក់​នៅ​​​ភូមិ​​ដំណាក់ធំ ​សង្កាត់ស្ទឹ​ងមានជ័យ ​ខណ្ឌ​មានជ័យ ពួក​គេ​បានជួបគ្នា​​កាលពីវេលាម៉ោង​ជាង​​៧​ព្រឹក... ​។ តាម​សមត្ថកិច្ច​ប៉ូលិស​​​បាន​ឱ្យ​​ដឹង​ថា ​ជន​​ជាប់​សង្ស័យ​​នេះធ្លាប់​​​ស្គាល់ និង​​រាប់​អាន​​ជា​មួយ​ឪពុក​​-​ម្តាយ​​របស់ក្មេង​ប្រុស​រងគ្រោះ​បាន​ជួប និង​​ល្បួង​ក្មេង​ប្រុសទៅផឹក​កាហ្វេនៅហាង​​មួយ ស្ថិត​ក្នុង​​ភូមិទ្រា​​...​លុះ​ក្រោយ​​មកល្បួង​ក្មេង​ប្រុស ​ទៅ​កន្លែង​​​​ស្ងាត់មួយ ហើយ​ទូរស័ព្ទ​​ទៅ​ឪពុក​-​ម្តាយ​​ក្មេង​ប្រុស​​​ដោយគំរាម​ថា «ត្រូវ​តែ​ប្រគល់​​​លុយ​ឱ្យ​​​គេ​​៣.០០០​ដុល្លារ បើ​មិន​​​ដូច្នោះទេ ​គេ​មិន​​​ប្រគល់​កូន​​ឱ្យវិញ​​ឡើយ​» ។​
ឪពុក​-​ម្តាយ​​ក្មេង​ប្រុស​យឹម សារី មានការ​ភ័យ​​បារម្ភ​​យ៉ាង​ខ្លាំង​ក៏​​ប្តឹង​ប៉ូលិស​​​ឱ្យ​​ជួយចាត់​ការ...​ដំបូង​ជនជាប់សង្ស័យ​​ទាមទារ​​ឱ្យ​​យក​លុយ​ ឬ​ផ្ទេ​រលុយ​​ឱ្យគេ​នៅ​​ធនាគារ​​​អេស៊ីលីដា ស្ថិត​ក្នុង​​សង្កាត់​​បឹង​សាឡាង​ ប៉ុន្តែ​​ប៉ូលិស​​បាន​បង្គាប់​ម្តាយ​ក្មេង​ប្រុស​​រងគ្រោះ​ថា ​មិន​ចាំ​បាច់​​ទៅ​​​ធនាគារ​ទេ​គឺ​ប្រាប់​​ជននោះ​ទៅ​​...​ជួបគ្នា​​ប្រគល់​លុយ​នៅ​​ហាង​កាហ្វេ​​ភូមិទ្រា​បានហើយ ​ព្រោះ​លុយ​​​ប៉ុនហ្នឹង​ក៏​មាន​​​ជាប់​ខ្លួនដែរ ។ លោក​ចោរ​​​ក៏​យល់ព្រម​​​ ធ្វើដំណើរ​​មកទទួលលុយ​តាម​​ការ​ណាត់ជួប​របស់ភាគី​​​រងគ្រោះ​...​ក៏​ចូលអន្ទាក់​​ប៉ូលិស​​តែ​ម្តង ៕

No comments:

Post a Comment