ថ្ងៃ ពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១១
រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីលោក និងគណៈប្រតិភូអមដំណើរបានវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃពុធ ទី១៦ កុម្ភៈ នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា កម្ពុជានឹងលើកយកការរំលោភសេចក្តីប្រកាសឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៤ កុម្ភៈ ទៅប្រកាសប្រាប់កិច្ចប្រជុំអាស៊ាននៅថ្ងៃទី២២ កុម្ភៈ ខាងមុខ ពីការរំលោភបំពានរបស់ថៃមកលើកម្ពុជាគឺថៃនៅតែបាញ់កាំភ្លើងត្បាល់ និងបោកគ្រាប់បែកជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី១៤ និង១៥ កុម្ភៈ កន្លងទៅនេះ ហើយភាគីកម្ពុជាបានធ្វើការអត់ធ្មត់មិនតបតនោះទេ ។
ទាក់ទងទៅនឹងការរំលោភបទឈប់បាញ់ពីសំណាក់ទាហានសៀមនេះដែរ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានទាមទារឱ្យមានអ្នកអង្កេតការណ៍អាស៊ានមកឃ្លាំមើលបទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយកិច្ចប្រជុំគណៈកម្មការព្រំដែនចំរុះទ្វេភាគីកម្ពុជា-ថៃនៅចុងខែកុម្ភៈ ខាងមុខនេះ លោកហោ ណាំហុង ក៏បានស្នើឱ្យមានអ្នកអង្កេតការណ៍អាស៊ានចូលរួមផងដែរ ។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាប្រកាន់យកការចរចាដោយសន្តិវិធីជាមួយថៃ ដោយមានការចូលរួមពីភាគីទី៣ គឺអាស៊ាន ដើម្បីធ្វើជាអ្នកសម្របសម្រួលក្នុងការដោះស្រាយជម្លោះនោះ។ លោកបន្ថែមថា សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អត់មាននិយាយពីការចរចាទ្វេភាគីជាមួយថៃទេ គឺថៃបានបរាជ័យក្នុងការរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បើកកិច្ចប្រជុំ និងបានបរាជ័យផងដែរ ចំពោះការរារាំងមិនឱ្យ អ.ស.ប ចេញសេចក្តីថ្លែងការណ៍នោះ ។
សូមបញ្ជាក់ថា យោងតាមមន្ត្រីយោធាមេបញ្ជាការវរសេនាតូចមួយរូបប្រចាំការនៅខ្សែត្រៀមភ្នំទ្រព្យទឹកដីកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីក្បាលល្ងាចម៉ោងប្រហែល៦និង៣០នាទីថ្ងៃទី១៥ កុម្ភៈ ២០១១ ទាហានសៀមនៅតែប៉ុនប៉ងបញ្ឆេះភ្លើងសង្គ្រាមដាក់ទាហានកម្ពុជា យ៉ាងគឃ្លើន គ្មានវិន័យថ្លៃថ្នូរទាល់តែសោះ ដោយបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ប្រភេទ៦០មីល្លីម៉ែត្រ ប្រភេទ៨០មីល្លីម៉ែត្រ និងគប់គ្រាប់បែកមកកាន់ខ្សែត្រៀមជួរមុខរបស់ទាហានកម្ពុជារាប់សិបគ្រាប់ (ជិត១០០គ្រាប់) បង្កផលលំបាកដល់ទាហានកម្ពុជាយ៉ាងខ្លាំង ។
លោកមេបញ្ជាការវរសេនាតូចដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានឱ្យដឹងទៀតថា ទាហានកម្ពុជា ដែលឈរជើងនៅខ្សែត្រៀមជួរមុខសព្វថ្ងៃនេះកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងតែគ្រាប់កាំភ្លើងធំរបស់ទាហានសៀមធ្លាក់ចំត្រង់សេ ឬជំរំយោធារបស់យើងនោះទេ ព្រោះទាហានសៀមតែងតែបាញ់ដាក់ទាហានកម្ពុជាជារៀងរាល់ថ្ងៃ មិនដែលខានទេ...ជាក់ស្តែងយប់មិញនេះទី១៥ កុម្ភៈ ២០១១ គឺទាហានសៀមបាញ់កាំភ្លើងធំផង គប់គ្រាប់បែកផង តាំងពីក្បាលល្ងាចរហូតដល់វេលាម៉ោង៥ភ្លឺថ្ងៃទី១៦ កុម្ភៈ នេះ ។ បើសៀមនៅតែបាញ់ផ្លោងកាំភ្លើងធំដាក់ទាហានកម្ពុជា ហើយទាហានកម្ពុជានៅតែអត់ធ្មត់ (សៀម) បែបនេះ ថ្ងៃ ណាមួយនឹងរងគ្រោះមិនខាន ។ នេះជាការគឃ្លើនរបស់ទាហានសៀមដែលជាអំបូរគ្មានសេចក្តីថ្លៃថ្នូរ គ្មានចេះច្បាប់ទម្លាប់...ចង់តែបញ្ឆេះសង្គ្រាមឱ្យមានមហន្តរាយ បើទោះណាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកំណត់ឱ្យភាគីកម្ពុជា-ថៃបញ្ឈប់ការបាញ់ ផ្ទុះអាវុធ ឬសង្គ្រាមជាអចិន្ត្រៃយ៍ក៏ដោយ...។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕

No comments:
Post a Comment