Tuesday, February 15, 2011

ប៉ាក់​គី​អាវ និង​ម៉ាក​ហ្គេស​គ្រោង​ជួប​គ្នា​លើក​ទី​៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ

ថ្ងៃ អង្គារ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ាក់​គី​អាវ និង​ម៉ាក​ហ្គេស​គ្រោង​ជួប​គ្នា​លើក​ទី​៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​
រូបភាព​ពី​វ៉េបសាយ
ប៉ាក់​គី​អាវ និង​ម៉ាក​ហ្គេស​គ្រោង​ជួប​គ្នា​លើក​ទី​៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​
 
យោងតាម​លោក​បប់ អារ៉ាំអ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ប៉ាក់គីអាវ​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រកួត​នៅ​អាមេរិក​ Top Rank Promotionsបាន​និយាយ​​ថា ​ខ្លួននឹង​រៀប​ចំ​ឲ្យ​មាន​ការ​ជួប​គ្នា​ជាលើក​ទី​៣រវាង​​កី​ឡាករ​ចូអាន ម៉ានូអែល ម៉ាក​ហ្គេស ​និង​​ម៉ានី ប៉ាក់គីអាវ​នៅខែ​វិច្ឆិកា​ខាង​មុខ ។ ព័ត៌មាននេះ​អាចជា​តន្រ្តី​ដ៏ពីរោះ​បំផុត​សម្រាប់​​​​ត្រ​ចៀក​របស់​ម៉ាក​ ហ្គេស​ ខណៈ​ដែល​កីឡាកររូបនេះ​បាន​​រង់​ចាំ​យ៉ាង​អន្ទះ​សា​​ចង់​ជួប​ប្រកួត​ជា​មួយ​ ប៉ាក់គី​អាវ ជា​​លើកទី​៣ ។
ម៉ាក​ហ្គេស​បាន​​ស្វែង​រក​ឱកាស​ជួប​ប្រកួត​ជា​ មួយប៉ាក់គីអាវ​ចាប់​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ​ពោលគឺ​៤ឆ្នាំ​បន្ទាប់​ពី​ ពួក​គេ​មាន​លទ្ធផល​ស្មើគ្នា​ប្រកួត​នៅ​ក្រុង​ឡាស​វេហ្គាស​ រដ្ឋ​នេវ៉ាដា​ខែ​ឧសភា​​​ឆ្នាំ​២០០៤ ។ កាល​ពី​៣ឆ្នាំ​កន្លង​ទៅ​ ម៉ាក​ហ្គេស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ម៉ានីល​ក្នុង​គោល​បំណង​​អង្វរ​ សុំ​ប្រកួត​ជា​មួយ​ប៉ាក់គី​អាវ​។ ម៉ាក​ហ្គេស​បាន​អះ​អាង​ថា​ ការ​ប្រកួត​ចំនួន​២​លើក​​កន្លង​មក​ជា​មួយ​ប៉ាក់គីអាវ​គឺ​ខ្លួន​ជា​អ្នក​ឈ្នះ ​ តែ​ផ្ទុយទៅ​វិញ​ការ​កាត់​ក្តី​របស់ចៅ​ក្រម​មិន​ដូច​បំណង​​របស់​គេ​ឡើយ​។​ ម៉ាក​ហ្គេស​បាន​ស្តី​បន្ទោស​​ចៅ​ក្រម​ថា ​ឲ្យ​ពិន្ទុ​ខុស​ និង​សម្រេចចិត្ត​មិន​ត្រឹម​ត្រូវ​។
​នៅ​សង្វៀន​ប្រកួត​MGM Grandកាល​ពី​​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ លោក​អារ៉ាំ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ថា​ ខ្លួន​បាន​សម្រេចចិត្ត​កំណត់​យក​ខែ​វិច្ឆិកា​សម្រាប់​ការ​ប្រកួត​បន្ទាប់​ របស់​ប៉ាក់គីអាវ​។ ចំណែក​ទី​កន្លែង​ប្រកួត​លោក​ថា​អាស្រ័យ​លើគូ​ប្រកួត​ដែល​ប៉ាក់គី​អាវ​ត្រូវ​ ជួប​។​ ​កាល​ពី​ពេល​នោះ​លោក​បាន​បញ្ចេញ​ឈ្មោះ​កីឡា​ករ​ចំនួន​៣រូប​មាន​ ហ្វ្លយ មេវេដឌ័រ ចូអាន ម៉ានូ​អែល ម៉ាហ្គេស និង​អ៊ែនឌ័រ បឺតូ​ ។ ចាប់​តាំង​ពី​ពេល​ដែល​លោក​អារ៉ាំ​បាន​បញ្ចេញ​​​ឲ្យ​​ដឹង​ពី​ឈ្មោះ​កីឡាករ​ ៣នាក់​ ដែល​អាច​ក្លាយ​ជា​គូ​ប្រកួត​ពិត​របស់​ប៉ាក់គីអាវ​រួច​មក​ ម៉ាក​ហ្គេស​ហាក់​ដូចជា​ដឹង​ថា​ខ្លួននឹង​ក្លាយ​ជា​មនុស្សម្នាក់​ដែល​ ប៉ាក់គីអា​វ​ត្រូវ​ជួប​ក្នុង​ខែ​វិច្ឆិកា​។​ចំណែក​មេវេដឌ័រ​និង​បឺតូ​មិន​ ស្ថិត​នៅក្នុង​ចិត្ត​ប៉ាក់គី​អាវ​នោះទេ ។
ស្ថាន​ភាព​មេវេដឌ័រ​មិន​អាច​និយាយ​ពី​ការ​ជួប​ជា​មួយ​ ប៉ាក់គីអាវ​បាន​ទេ​ក្នុង​ពេល​នេះ​គឺ​​​ខណៈ​​កីឡាករ​អាមេរិក​រូបនេះ ​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​រៀង​ក្តី​មួយ​ចំនួន​។​ មេវេដឌ័រ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​រដ្ឋ​នេវ៉ាដា​ឆាប់ៗ​ខាង​មុខ ​ក្នុង​រឿង​ក្តី​វាយ​តប់​ និង​ប្រើ​អំពើ​ហិង្សា​លើ​អតី​តមិត្ត​ស្រី​របស់​ខ្លួន​។ ក្រៅពី​នេះ​រូប​គេ​ក៏​​​ប្រ​ឈម​នឹង​បទ​ចោទ​ប្រកាន់​ជាច្រើន​ទៀត​ផងដែរ​ ។ ចំណែក​កីឡាករ​បឺតូ​វិញ​ ​ត្រូវ​តែ​យក​ឈ្នះ​វិច​ទ័រ អូ​ទី​ស​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​ជា​មុន​សិន​ទើប​អាច​និយាយ​ពី​ការ​ជួប​ជា ​មួយ​ប៉ាក់គីអាវ​ បាន។ ក្នុង​ករណី​រូប​គេ​ចាញ់​កីឡាករ​អូ​ទីស​​ នោះ​ឱកាស​របស់​គេ​នឹង​ត្រូវ​រលាយ​សាប​សូន្យ​ជា​មិន​ខាន ។
ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ មក​ដល់​ពេ​​ល​នេះ​គឺបាន​លេច​ចេញ​ជា​រូប​រាង​ច្បាស់​​ហើយ​។ ឥឡូវនេះ​ម៉ាក​ហ្គេស​គឺជា​បេក្ខជន​សម្រាប់​ការ​ប្រកួត​នៅ​ខែ​វិច្ឆិកា​របស់​ ប៉ាក់គីអាវ​។​ សូមបញ្ជាក់​ថា​ ប៉ាក់គីអាវ​មាន​ឯតទគ្គកម្ម​ប្រកួត​ឈ្នះ​៥២លើក ចាញ់​៣ស្មើ២ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣៨លើក​។ ឯម៉ាក​ហ្គេស​ធ្លាប់​ប្រកួត​ចំនួន​៥៨លើក​​ឈ្នះ​៥២លើក​ ចាញ់​៥ស្មើ​១ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៣៨លើក​ ៕

No comments:

Post a Comment