Tuesday, February 15, 2011

សល់​​៣ថ្ងៃ​​ទៀត​រៀបការ​កូនស្រាប់តែ​ភ្លើង​ឆេះ​​ផ្ទះលេបត្របាក់​ទ្រព្យ​សម្បត្តិ​​​អស់​រលីង

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១១

ព្រះអគ្គី​​បាន​លេបត្របាក់​​ផ្ទះ​ចំនួន១ខ្នង
(​រូបថត តា​សោម)
ព្រះអគ្គី​​បាន​លេបត្របាក់​​ផ្ទះ​ចំនួន១ខ្នង
 
​ខេត្តព្រះសីហនុ ៖ ​កាលពីវេលាម៉ោង​​​២​រសៀលថ្ងៃទី​​១៥ កុម្ភៈ ​២០១១ មុននេះបន្តិច ​ព្រះអគ្គី​​បាន​លេបត្របាក់​​ផ្ទះ​ចំនួន១ខ្នង​ដែល​​មាន​ទំហំ​​​ទទឹង​ប្រហែល​ ​ជាង​១០ម៉ែត្រ ​និង​បណ្តោយ​​ប្រហែល​ជាង​២០ម៉ែត្រ នៅ​ក្បែរទីប្រជុំជន​ផ្សារ​​វាលរេញ​​ស្ថិត​ក្នុង​​ភូមិ​បឹង​​វែង ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់ ។ ស្ត្រី​ម្ចាស់ផ្ទះ​​ឈ្មោះ​​ជួប សាវ៉ាន អាយុ​ជាង​​៤០​ឆ្នាំ ​បាន​​យំត្អូញត្អែរ​​ និងសំដែង​ការ​សោកស្តាយ​​ ព្រមទាំង​​ធ្វើ​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា មូលហេតុ​បង្ក​ឱ្យ​​អគ្គីភ័យ​​សន្ធោ​សន្ធៅ​​នេះ​​អាច​បណ្តាល​​មក​ពីផ្ទុះ​​​ ធុង​ហ្គាស​ដាំបាយ ...ប៉ុន្តែ​អ្នកខ្លះ​ថា បណ្តាល​មក​​ពីប្រព័ន្ធ​ភ្លើង​តខ្សែ​មិនត្រឹមត្រូវ ។
​​ភ្លើង​​បានបំផ្លាញ​​ឱ្យ​​ខូចខាត​ទ្រព្យសម្បត្តិ​​​ ប្រមាណ​​៩០ភាគរយ​​ស្ទើរទាំងស្រុង​​គិតជា​ប្រាក់​រាប់ម៉ឺនដុល្លារ ។ ពេល​កំពុង​ឆេះ​គេឃើញ​​មាន​រថយន្តពន្លត់​អគ្គីភ័យ​​​របស់​អធិការ​ប៉ូលិស​​ ស្រុក​១គ្រឿង និង​រថយន្ត​ដឹកទឹក​​លក់​៤គ្រឿង ជួយ​​បាញ់ទឹក​​ពន្លត់​​ភ្លាមៗដែរ តែពុំ​​អាចជួយបានទាំង​ស្រុង​​នោះទេ ព្រោះភ្លើង​​ឆេះ​ឡើង​ខ្លាំង​ពេញទំហឹង​​ទៅហើយ ។ សូមបញ្ជាក់​ថា ​គ្រួសារ​រងគ្រោះ​​នេះ​កំពុង​ជិត​រៀប​ការ​​កូន​ទៀត​ផង​គឺ​ខ្វះ​តែ​​៣ថ្ងៃទៀត ​​នឹង​ចូល​រោងការហើយ​ ។ ព័ត៌មានលំអិត​នឹងផ្សាយជូន​នៅ​ពេលក្រោយ និងនៅលើទំព័រ​កាសែតកោះ​សន្តិភា

No comments:

Post a Comment