Monday, February 14, 2011

ច្រានចោល​​​នាយក​រដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ​​ទាមទារ​​​ឱ្យអង្គ​ការ​យូណេ​ស្កូ​​ដកប្រា​សាទព្រះវិហារ​​ចេញ​ពីបញ្ជី​បេតិ​ក​​ភណ្ឌ​​ពិភពលោក



ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
 
រាជធានីភ្នំពេញ ៖ អង្គ​ភាព​ព័ត៌មាន និង​ប្រតិ​កម្ម​​រហ័ស​នៃទីស្តី​ការគណៈ​​រដ្ឋ​មន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ​២០១១ ​បានចេញសេចក្តី​​​ប្រកាស​ព័ត៌មាន​​​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​​​ការ​ចុះផ្សាយ​​សម្តី​​របស់លោក​​អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ​នាយករដ្ឋ​មន្ត្រីសៀម ​ដែលបាន​ទាម​ទារ​ឱ្យ​​​​​អង្គការ​​យូណេស្កូ​​ដក​ប្រាសាទព្រះវិហារ​​​ចេញ​ពី​​​បញ្ជីបេតិ​កភណ្ឌ​ពិភពលោក ។ ​​ការ​ទាម​ទារ​​​ដោយនាយករដ្ឋ​មន្ត្រី​​រូបនេះ​​បានអះអាង​​​ថា ការចុះបញ្ជី​​ប្រាសាទ​នេះ​​ធ្វើ​ឱ្យ​មានការ​តានតឹង​​រវាង​​ប្រទេស​កម្ពុជា និងប្រទេស​សៀម ។​
យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​​ជា​ភាសា​​អង់គ្លេស​ដែល​កោះសន្តិភាព​​ទទួលបាន​​កាលពី​ព្រឹក​ថ្ងៃ​ទី​​​១៤ កុម្ភៈ ​២០១១ ​អង្គ​​ភាព​ព័ត៌មាន និង​​ប្រតិ​កម្ម​​រហ័ស​​នៃទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​​​បន្ត​ថា ​យើង​​សូម​ធ្វើការ​​បដិសេធ​យ៉ាង​​ខ្លាំងក្លា​ចំពោះ​​បទ​​​​អត្ថាធិប្បាយ​​​ខុសរបស់​​​លោក​អាប់ភីស៊ីត ​​វ៉េចាជី​វ៉ា ​ហើយ​យើង​​​សូមគូស​បញ្ជាក់​​​​ដល់​ជន​រួមជាតិ​ និង​អន្តរជាតិ​​ចំពោះប្រាសាទព្រះវិហារ​​គឺរបស់​កម្ពុជា ដែលត្រូវ​​ចុះបញ្ជី​​ជាបេតិកភណ្ឌ​​​ពិភព​លោក​ថ្ងៃទី​​៧ កក្កដា ​២០០៨ ​ជាមោទ​នភាព​​​របស់​កម្ពុជា កម្ពុជា​គ្មាន​បញ្ហា​​តានតឹង​ជា​មួយ​​ប្រទេស​ណា​​ទេ​...​ផ្ទុយទៅវិញ​​ប្រទេស​សៀម​​​ប្រើ​ពាក្យ​ថា ការ​ចុះ​បញ្ជី​​ប្រាសាទព្រះវិហារ​​​ទៅ​ក្នុង​​បញ្ជី​បេតិ​កភណ្ឌ​​ពិភពលោក​​នេះថា ​ជាការ​បង្ក​​​ឱ្យ​មាន​​ភាព​តានតឹង​​​រវាង​កម្ពុជា​​ និងថៃ​ទៅវិញ ​តែ​​តាម​ការ​ពិត​សៀម​គ្មា​នសិទ្ធិ​​អ្វីលើក​ពី​បញ្ហា​ប្រា​សាទ​ព្រះវិហារ​មកនិយាយនោះទេ ពីព្រោះ​សៀម​គ្មាន​​​ចំណែក​ប៉ុន​ចុងក្រចក​​ពុះ​ជា​៤ឡើយ ​សូម្បីតែ​បន្តិច​...។ ​អ្វីដែល​​តានតឹង​​ចំពោះ​កម្ពុជា​នោះ​​គឺសៀម​​ប៉ុនប៉ង​ឈ្លានពាន​​លេប​ត្របាក់​​ប្រា​សាទ​​ព្រះវិហារ ​និងលេប​ទឹកដី​កម្ពុជា​​​នៅ​តាម​ព្រំ​ដែន​​តែប៉ុណ្ណោះ ៕

No comments:

Post a Comment