ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
អ្នកនាំពាក្យម្នាក់របស់លោកមូសារ៉ាហ្វ រាយការណ៍កាលពីថ្ងៃទី១២ កុម្ភៈ ថា តុលាការពិសេសប៉ាគីស្ថានមួយបានចេញ ដីកាចាប់ខ្លួនប្រឆាំងអតីតប្រធានាធិបតីដែលរស់នៅនីរទេស លោកព័រវេស មូសារ៉ាហ្វ ទាក់ទិនទៅនឹងការធ្វើឃាតលោកស្រីបេណាហ្សៀរ ប៊ូតូ កាលពីឆ្នាំ២០០៧ ។ លោកស្រីបេណាហ្សៀរ ប៊ូតូ អតីតនាយករដ្ឋមន្ត្រីបានស្លាប់ក្នុងការវាយប្រហារភេរវកម្មមួយកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០០៧ នៅទីក្រុងរ៉ាវ៉ាល់ពីនឌី ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយការវិលត្រឡប់ចូលស្រុកវិញរបស់លោកស្រីដែលប៉ុនប៉ងប្រឆាំងនឹងរបបរបស់លោកមូសារ៉ាហ្វ ។ មរណភាពរបស់លោកស្រីកំណត់ពីដំណាក់កាលយ៉ាងខ្មៅងងឹតមួយនៃប្រវត្តិសាស្ត្ររបស់ប៉ាគីស្ថាន ។
យោងតាមអ្នកនាំពាក្យរបស់លោកថា លោកមូសារ៉ាហ្វ ទទួលការចោទប្រកាន់ថា ពុំបានចាត់វិធានការការពារសន្តិសុខឱ្យបានគ្រប់គ្រាន់ ពេលមានការគំរាមកំហែងខ្លាំងលើអាយុជីវិត លោកស្រីបេណាហ្សៀរ ប៊ូតូ ។ តុលាការពិសេសមួយបានចេញដីកាចាប់ខ្លួន ហើយស្នើឱ្យលោកបង្ហាញខ្លួននៅមុខតុលាការនេះក្នុងសវនាការមួយនាពេលខាងមុខ ។ សេចក្តីសំរេចចិត្តនេះធ្វើឡើងដោយផ្អែកលើរបាយការណ៍មួយរបស់ភ្នាក់ងារស៊ើបការណ៍សហព័ន្ធ៕

No comments:
Post a Comment