Sunday, February 13, 2011

កាយរកឃើញ​​សាកសព​មនុស្ស​​ជាង​150នាក់នៅភាគឦ​សាន​ក្រុង​​បាដាដ


ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
 
ប៉ូលិស និង​បណ្តា​អ្នក​​​ទទួល​​ខុសត្រូវ​​អ៊ីរ៉ាក់ ​​រាយការណ៍​​កាលពីថ្ងៃទី​​១២ កុម្ភៈ​ ថា អាជ្ញាធរ​​អ៊ីរ៉ាក់ បានកាយរក​ឃើញ​​សាកសព​មនុស្ស​​ជាង​​១៥០នាក់ ​ក្នុង​តំបន់​មួយ​ភាគឦសាន​​​ក្រុង​បា​ដាដ ​ដែលធ្លាប់​​ជាទីលាន​នៃ​ការប៉ះទង្គិច​គ្នា​យ៉ាង​​​សាហាវ​​នានា​កាលពី​ឆ្នាំ​​២០០៧ ។​ ប្រភព​យោធា​មួយ​ និងប្រមុខ​​កុលសម្ព័ន្ធ​​​ម្នាក់​​វាយតំលៃ​ថា សាកសព​​​ទាំងនេះ​ជា​សាកសព​​របស់​ពួក​យុទ្ធ​ជន​​អាល់កៃ​ដា​​ ដែលគេ​ប្រមូល​យក​​មក​​កប់​ជិត​ទីក្រុង​​បាគូបា ​ទីប្រជុំ​​ជននៃ​ខេត្ត​​ឌីយ៉ា​ឡា។ ​អ្នកទទួលខុសត្រូវ​​ម្នាក់របស់​​​ប៉ូលិស​អ៊ីរ៉ាក់​​​និយាយ​​ផ្ទុយ​​ពី​នេះ​ថា ​សាក​សព​ទាំង​​នោះ​ជា​​​សាក​សព​​ជនរងគ្រោះ​​ដោយសារ​​ពួក​អាល់កៃ​ដា​​​​សម្លាប់ ។​
បណ្តាផ្នូរ​​ទាំង​ឡាយ​ត្រូវបាន​​​រកឃើញ​​​​នៅ​ជិត​ភូមិ​មួយ​​​ហៅ​ភូមិ​​​​ខាហ្សាល់​ឡា ចំងាយ​​​៦០​គីឡូម៉ែត្រ ​ភាគ​ឦសាន​​​​ក្រុង​បាដាដ​​ ។ តំបន់​​​នេះ​ក្នុង​ដំណាក់កាល​​ឆ្នាំ​​២០០៥ ​ទៅ​​២០០៧ ​មួយ​​ផ្នែក​​​ធំស្ថិត​​ក្រោម​​​ការត្រួតត្រា​​របស់អាល់​កៃដា​​រហូត​ដល់​​កង​ទ័ព​អ៊ីរ៉ាក់​​ និង​​អាមេរិកធ្វើការ​វាយ​​លុក​មួយ បណ្តេញ​ពួក​យុទ្ធ​ជន​អ៊ិស្លាម​​កាលពី​ឆ្នាំ​​២០០៧ ៕

No comments:

Post a Comment