ថ្ងៃ សុក្រ ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ស្រាវជ្រាវ ៖ អង្គការអវកាសសហរដ្ឋអាមេរិក (NASA) បានបង្ហាញពីរបាយការណ៍ស្រាវជ្រាវស្រទាប់បរិយាកាសក្រៅផែនដីរបស់ផ្កាយរណប «ខេបល័រ-១១» ដែលគោចរក្នុងស្រទាប់បរិយាកាសរវាងផែនដី និងព្រះអាទិត្យ តាំងពីឆ្នាំ២០០៩ ។ រូបថតដែលថតបានបញ្ជាក់ឱ្យដឹងថា មានក្រុមផ្កាយប្រហែល១.២០០ដួង ស្ថិតក្នុងប្រព័ន្ធសុរិយចក្កវាឡ ដោយលោកស្រី ដេប្រា ហ្វិចឈ័រ អ្នកជំនាញផ្នែកប្រព័ន្ធចក្កវាឡរបស់ NASA បញ្ជាក់ថា ការប្រទះឃើញក្រុមផ្កាយលើកនេះមានចំនួនច្រើនបំផុត ដែលមិនធ្លាប់ជួបនាពេលកន្លងទៅ ។
គួរបញ្ជាក់ថា ផ្កាយរណប «ខេបល័រ-១១» ត្រូវបានបញ្ជូនទៅស្រាវជ្រាវនៅលើលំហអវកាសដើម្បីស្វែងរកប្រជុំផ្កាយដែលមានលក្ខណៈប្រហាក់ប្រហែលនឹងផែនដីរួមទាំងស្វែងរកវត្ថុមានជីវិតនៅលើផ្កាយផ្សេងៗទៀត ។
សំរាប់លទ្ធផលនៃការវាយតំលៃទំហំផ្កាយដែលទទួលបានពីផ្កាយរណប «ខេបល័រ-១១» បញ្ជាក់ថា ក្រុមផ្កាយដែលទើបប្រទះឃើញមានទំហំប៉ុនផែនដី និងធំជាងផែនដីមានចំនួន៥ដួង ប៉ុន្តែអាចតូចជាងផ្កាយព្រហស្បតិ៍ជាច្រើនដួង ។ ចំណែករូបថតប្រជុំផ្កាយដែលកើតពីការពិនិត្យលើថាមពលកំដៅនៅលើក្រុមផ្កាយ ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកតារាសាស្ត្រអាចមានចំនួន៥៤ដួង ដែលមានស្ថានភាព និងកត្តាសមស្របសំរាប់វត្ថុមានជីវិត ៕

No comments:
Post a Comment