សុក្រ 11 កុម្ភៈ 2011
ក្រោយពីបានធ្វើការប្រឈមមុខទប់ទល់នឹងមហាវិបត្តិសេដ្ឋកិច្ចនិងវិត្តិហិរញ្ញវត្ថុពិភពលោកអស់រយៈពេល២ឆ្នាំ និងក្រោយពីបានប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុដ៏ហួតហែងពុំដែលកើតមាននារយៈ៣ទសវត្សរ៍ចុងក្រោយនេះរួចមក សេដ្ឋកិច្ចឥណ្ឌាបានបង្ហាញឲ្យឃើញនូវសមត្ថភាពដ៏រឹងមាំរបស់គេក្នុងការប្រយុទ្ធទប់ទល់នឹងគ្រោះវិបត្តិទាំងប៉ុន្មានខាងលើនេះ ហើយអត្រានៃកំណើនសេដ្ឋកិច្ចឥណ្ឌាអាចមានសន្ទុះខ្លាំងជាងកំណើនសេដ្ឋកិច្ចនៃប្រទេសចិនទៅទៀតនៅឆ្នាំ២០១១នេះ។ នេះបើយោងតាមការប្រមាណរបស់ធនាគារពិភពលោក។
តើមានកត្តាអ្វីខ្លះដែលមកជួយអូសទាញសេ្ឋកិច្ចឥណ្ឌាឲ្យមានសន្ទុះខ្លាំងបែបនេះ?
ការទិញដូរហូបចុកផ្ទៃក្នុងនិងការបោះទុនធ្វើវិនិយោគរបស់សហគ្រាស សុទ្ធសឹងជាកត្តាដ៏វិជ្ជមានមកជួយអូសទាញម៉ាស៊ីនសេដ្ឋកិច្ចឥណ្ឌាឲ្យមានសន្ទុះស្ទុះលឿនទៅមុខ។ ការទិញដូរហូបចុកផ្ទៃក្នុងនិងការបោះទុនធ្វើវិនិយោគរបស់សហគ្រាសនេះហើយដែលបានមកជំនួសទទួលវេនពីការចំណាយសាធារណៈនៃរដ្ឋឥណ្ឌាដែលបានចំណាយអស់ប្រាក់យ៉ាងច្រើននារយៈកាល២ឆ្នាំចុងក្រោយនេះដើម្បីជួយធ្វើការទប់ទល់នឹងមហាវិបត្តិសេដ្ឋកិច្ចនិងវិត្តិហិរញ្ញវត្ថុពិភពលោក។
ប៉ុន្តែ ដើម្បីឲ្យឧស្សាហកម្មឥណ្ឌាអាចបន្តមានសន្ទុះលឿនទៅមុខ រដ្ឋាភិបាលឥណ្ឌាត្រូវតែគិតគូរដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឲ្យមានសង្វាក់ដេញទាន់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លឿនស្លេវរបស់ឥណ្ឌា។ ហើយគោលបំណងនៃចំនួនទឹកប្រាក់៣៨០ពាន់លានអឺរ៉ូដែលកំណត់ដោយផែនការឥណ្ឌាសម្រាប់ធ្វើវិនិយោគនៅចន្លោះឆ្នាំ២០០៧និងឆ្នាំ២០១២ប្រហែលជាពុំអាចសម្រេចដល់គោលដៅដូចបំណងឡើយ។
ចំណែកឯថាមពលនៃទីផ្សារផ្ទៃក្នុងឥណ្ឌាដែលបានផ្តល់សន្ទុះឲ្យសកម្មភាពនៃការនាំចូលក៏បានធ្វើឲ្យជញ្ជីងពាណិជ្ជកម្មឥណ្ឌាជួបនឹងឧនភាព។ នៅចន្លោះខែមករាឆ្នាំ២០១០និងខែតុលាឆ្នាំ២០១០ ឧនភាពនៃជញ្ជីងពាណិជ្ជកម្មឥណ្ឌាបានធ្លាក់ដល់ទៅ៧៦ពាន់លានអឺរ៉ូទល់នឹងឧនភាព៦៦ពាន់លានអឺរ៉ូនៅឆ្នាំ២០០៩ ដែលទាំងនេះបានធ្វើឲ្យប្រទេសឥណ្ឌាក្លាយទៅជាប្រទេសទី៣សំខាន់ជាងគេក្នុងលោកដែលមានឧនភាពពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស។
ក៏ប៉ុន្តែភ័ព្វសំណាងល្អ មូលធនបរទេសយ៉ាងច្រើនបានហូរចូលប្រព័ន្ធសេដ្ឋកិច្ចនិងប្រព័ន្ធហិរញ្ញវត្ថុឥណ្ឌា ដោយសារតែមានការទាក់ទាញដោយទស្សនវិស័យល្អប្រសើរនៃសេដ្ឋកិច្ចឥណ្ឌា។
ដូច្នេះ ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឥណ្ឌាដែលវិវឌ្ឍទៅបានល្អប្រសើរបែបនេះក៏ដោយសារតែរដ្ឋាភិបាលឥណ្ឌាបានជួយបណ្តុះបណ្តាលឲ្យមានការរីកចម្រើនលូតលាស់ក្នុងវិស័យសិក្សាធិការនិងអប់រំ។
វិស័យសិក្សាធិការនិងអប់រំរីកចម្រើនលូតលាស់ជាកត្តាដ៏ឧត្តមសម្រាប់ជួយបណ្តុះបណ្តាលធនធានមនុស្សដែលរាល់សេដ្ឋកិច្ចក្នុងលោកតែងត្រូវការ ថ្វីដ្បិតតែប្រទេសឥណ្ឌានៅមានការយឺតយ៉ាវក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។
ដូច្នេះ គឺដោយសារតែមានកត្តាដ៏វិជ្ជមានអស់ទាំងនេះហើយដែលបានមកជួយជំរុញឲ្យប្រទេសឥណ្ឌាក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី១០ពិភពលោក។ ប្រទេសឥណ្ឌាដែលធ្លាប់តែឋិតនៅពីក្រោយប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី១០និងប្រទេសកាណាដាជាប់ចំណាត់ថ្នាក់ទី៩ពិភពលោក។
សូមបញ្ជាក់ថា នៅឆ្នាំ២០១០កន្លងទៅនេះផលិតផលដុលក្នុងប្រទេសឥណ្ឌាសរុបមាន១៤៣០ពាន់លានដុល្លារអាមេរិក៕

No comments:
Post a Comment