Monday, February 14, 2011

វាយ​ប្រហារ​ដោយ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​នៅ​​ភាគ​ខាង​ត្បូង​ថៃ


ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ភ្លើងឆាបឆេះក្រោយផ្ទុះរថយន្តបង្កប់គ្រាប់បែកនៅភាគខាងត្បូងថៃ
រូបភាព បរទេស
ភ្លើងឆាបឆេះក្រោយផ្ទុះរថយន្តបង្កប់គ្រាប់បែកនៅភាគខាងត្បូងថៃ
 
ម៉ាស៊ីន​ឃោសនា​ថៃ​រាយការណ៍​ថា រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បាន​ផ្ទុះ​ក្នុង​ខេត្ត​យ៉ា​ឡា​ភាគ​ខាង​ត្បូង​ថៃ​ដែល​បណ្តាល​ឱ្យ​​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ទាំង​ឡាយ​ ហើយ​បណ្តាល​ឱ្យ​ទាហាន​ និង​ជន​ស៊ីវិល​ថៃ​១៨​នាក់​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ។ កាសែត​ MATICHON របស់​ថៃ​រៀប​រាប់​ថា គ្រាប់​បែក​លាក់​ក្នុង​រថ​យន្ត​​កាំ​មី​ញ៉ុង​មួ​យ​គ្រឿង​​ធ្វើ​ឱ្យ​ផ្ទុះ​ពី​ចំងាយ​ពេល​មាន​កង​ទាហាន​ល្បាត​ឆ្លង​កាត់​ក្នុង​តំបន់​ក្រុង​យ៉ា​ឡា​។ មាន​ភ្លើង​ឆាប​ឆេះ​ក្រោ​យ​ការ​ផ្ទុះ​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ និង​ហាង​ទំនិញ​ចំនួន​១២​។​ ពួក​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​យ៉ា​ឡា​៕

No comments:

Post a Comment