Monday, February 14, 2011

នាវា​ទេសចរណ៍​ខ្នាត​អន្ត​រជាតិ​ចូលចត​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ


ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
នាវាដែល​ចូលមក​ដល់​កំពង់​ផែ​នេះ ​មាន​ឈ្មោះ​​ NAUTCA  ​ជា​របស់​​​ប្រទេស​​​ម៉ា​សាល
(​រូបថត តា​សោម)
នាវាដែល​ចូលមក​ដល់​កំពង់​ផែ​នេះ ​មាន​ឈ្មោះ​​ NAUTCA ​ជា​របស់​​​ប្រទេស​​​ម៉ា​សាល
 
ខេត្តព្រះសីហនុ ៖ ទោះ​បីជា​នៅ​​តាម​បណ្តា​ព្រំ​ដែន​កម្ពុជា​-ថៃ​​មានសង្គ្រាម​កើត​ឡើង​​ក៏ដោយ ក៏​​​​ភ្ញៀវ​ទេស​ចរចូលមកកំសាន្ត​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មាន​ការ​កើន​ឡើង​​ពីមួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ដែរ ​។ ជាក់​ស្តែង​​​កាលពីព្រឹក​ថ្ងៃ​១៣ កុម្ភៈ ​វេលា​​ម៉ោង​៨ និង​៣០នាទី​​ មាន​នាវា​ទេស​ចរណ៍​ខ្នាត​អន្តរ​ជាតិ​​បាន​ចូល​មកសំចត​នៅ​​កំពង់​ផែ​​​អន្តរជាតិ​​ ខេត្ត​ព្រះសីហនុ ដោយ​មាន​ភ្ញៀវ​ទេស​​ចរ​យ៉ាង​ច្រើន​ជាតិសាសន៍។
​លោកម៉ៃ ​ម៉ារិទ្ធ ​នាយក​​នាវា​​​ទេសចរណ៍​​ និង​កណ្ណធារ​នៃកំពង់​ផែ​​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ បាន​ឱ្យ​ដឹង​ថា នាវាដែល​ចូលមក​ដល់​កំពង់​ផែ​នេះ ​មាន​ឈ្មោះ​​ NAUTCA  ​ជា​របស់​​​ប្រទេស​​​ម៉ា​សាល ​មាន​​បណ្តោយ១៨៦ម៉ែត្រ ​ទទឹង​២៥​ម៉ែត្រ ​មាននាវិក​​សរុប​៣៩៥នាក់ ​ភ្ញៀវ​​ទេ​ស​ចរ​​​៦១៣​នាក់ ស្មើ​នឹង​​១៦​ជាតិ​សាសន៍ ។ ​ប្រភព​ដដែល​បានបន្ត​ទៀត​ថា នា​វា​ទេ​ស​ចរណ៍​នេះបានចូលសំចតនៅ​កំពង់​ផែ​ប្រទេស​វៀត​ណាម ហើយ​ទើប​មក​ដល់​កម្ពុជា​ និង​គ្រោង​បន្ត​ទៅ​​កាន់​កំពង់​ផែ​​នៃ​ប្រទេសថៃទៀត ។ នាវា​នេះ​នឹង​ត្រូវ​ចាក​ចេញ​ទៅវិញ​នៅ​វេលាម៉ោង​១៩​ក្នុង​ថ្ងៃ​ដដែល។
អ្នក​បើក​ម៉ូតូ​​កង់​៣​ដឹក​ភ្ញៀវ​ទេស​ចរម្នាក់ ​បាន​ញញឹម​មកកាន់អ្នក​យកព័ត៌​មាន​​ ​ហើយ​រៀប​រាប់​​​ថា លោ​កមានចិត្ត​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​នៅពេល​ឃើញកំណើន​ភ្ញៀវទេស​ចរ​​នៅ​លើ​ទឹក​ដី​ខេត្តព្រះសីហនុ​ពីមួយ​ថ្ងៃ​​ទៅមួយថ្ងៃ ជា​ហេតុធ្វើ​ឱ្យ​ជីវ​ភាព​គ្រួសារ​របស់​លោក​មាន​ការ​​ធូរ​ធារ​ច្រើន​ជាង​មុន ។ លោក​បានថ្លែង​អំណរ​គុណ​យ៉ាង​​ជ្រាល​ជ្រៅ​​ដល់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលបាន​យក​​អស់​កំលាំង​​កាយ​ចិត្ត​​ក្នុងការ​ដឹកនាំប្រទេស​​​​ឱ្យ​មានសុខ​សន្តិ​ភាព និង​ភាពសំបូរ​សប្បាយ​រីកចំរើនគ្រប់​​វិស័យ​ជាពិសេស​​វិស័យ​ទេស​ចរណ៍ ជាក់ស្តែង​គ្រួសារ​លោកជា​​ដើមបាន​ទទួលផ្លែ​​ផ្កា​តាម​រយៈ​ការរីក​ចំរើន​លើ​វិស័យ​ទេស​ចរណ៍នេះ​ផងដែរ៕

No comments:

Post a Comment