Monday, February 14, 2011

យន្តហោះ​ចម្បាំងធុន​ F16 របស់​ថៃ​២គ្រឿង​ធ្លាក់ក្នុងតំបន់ព្រៃ


ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
យន្តហោះ​ចម្បាំង​​ប្រភេទ F16
រូបភាព​ពី​វ៉េបសាយ
យន្តហោះ​ចម្បាំង​​ប្រភេទ F16
 
យន្តហោះ​ចម្បាំង​​ប្រភេទ F16 ចំនួន​២​គ្រឿង ​របស់​កង​​កំលាំង​ទ័ព​​អាកាស​ថៃ​បាន​ធ្លាក់​​កាលពី​ព្រឹក​ថ្ងៃទី​​១៤ កុម្ភៈ​ នៅ​ខេត្ត​​ Chai- yaphum ប៉ុន្តែ​អ្នកបើកបរ​​បាន​រួចផុត​ពីជីវិត ។ នេះបើ​តាម​​ការ​ឱ្យ​ដឹង​​​របស់លោក Monthon Satechukorn ជា​អ្នកនាំ​ពាក្យ​​​របស់​កង​កំលាំង​ទ័ព​អាកាស​ថៃ​ ។ លោក Monthon បាន​ឱ្យ​ដឹង​ថា ​យន្តហោះ​​ទាំង​២គ្រឿង​នោះ​ចូលរួម​ក្នុង​សម​យុទ្ធ​​មួយឈ្មោះ​ «ពស់វែកមាស ២០១១» ហើយ​បាន​បាត់​​​ដានពី​ប្រព័ន្ធរ៉ា​ដា​​នៅ​​វេលាម៉ោង​​១០​និង​​​២០នាទី​​ព្រឹកថ្ងៃទី​​១៤ កុម្ភៈ ​។ យន្ត​ហោះ​ចម្បាំង​២​គ្រឿង​​នេះ​​ហោះ​ចេញពីអង្គភាព​​នៅ​ខេត្ត​​​នគរ​រាជ​​សីមា ។​
តាមប្រភពព័ត៌មាន​​ថា យន្តហោះ​​ទាំង​២​គ្រឿង​នេះបានធ្លាក់​​​នៅ​តំបន់​​​ព្រៃ​ក្បែរ​​​តំបន់ទឹក​​ធ្លាក់​​​​ដាច់​ស្រយាល​មួយ​​ក្នុង​​ស្រុក​​​មឿង ខេត្ត Chaiyaphum ។ លោក Monthon Satchumkorn និយាយ​ថា ​ប្រមុខកង​កំលាំង​​ទ័ពអាកាស ​​សេនា​ប្រមុខ Ithiporn Suphawong បាន​បញ្ជា​ឱ្យ​បញ្ជូន​​​ឧទ្ធម្ភាគ​ចក្រ​ និង​រថយន្ត​ទៅកាន់​តំបន់នោះ ​ដើម្បី​​​រុករក​អ្នក​​បើក​យន្តហោះ​​ទាំង​នោះ ។​
តាម​​របាយការណ៍​​ដំបូង​ថា ​មាន​យន្តហោះ​​​ធ្លាក់​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ។​ គេនៅ​ចាំ​បាន​​​ថា យន្តហោះ​​ចម្បាំង​ធុន​នេះ​ហើយ​​ដែលបើក​​​ឆ្វែល​លើ​ដីខ្មែរ​​នៅ​​តំបន់ព្រំ​ដែន​​​​ក្រោយ​​ការ​​​ប៉ះទង្គិច​គ្នា​​ដោយអាវុធ​នៅ​តំបន់​​​ប្រា​សាទ​ព្រះវិហារ​​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ពថៃ ​ដែល​ចាប់​ផ្តើម​​នៅថ្ងៃទី​​​៤ កុម្ភៈ ។ តាម​ប្រភពព័ត៌មាន​​​ដំបូងមួយ​ថា យន្តហោះ​​ទាំង​​​២ នេះធ្លាក់​​​​ដោយ​​​សារ​ការ​​បុកគ្នា​​ ខណៈ​ពេល​​កំពុងធ្វើ​​​​សម​​យុទ្ធ​​លើអាកាស ៕

No comments:

Post a Comment