ថ្ងៃ ច័ន្ទ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១
តាមការស្រាវជ្រាវពីក្រុមអ្នកជំនាញវេជ្ជសាស្ត្រទៅលើក្រុមគំរូជាង១ម៉ឺននាក់ មានអាយុចាប់ពី២០ឆ្នាំឡើងឃើញថា ការទទួលទានខ្លាញ់ត្រី«អូមេហ្គា៣» ជាប្រចាំអាចជួយការពារជំងឺរលាកអញ្ចាញធ្មេញបាន ពីព្រោះអ្នកដែលទទួលទានខ្លាញ់ត្រី អូមេហ្គា៣ ជាប្រចាំនឹងកើតជំងឺរលាកអញ្ចាញធ្មេញតិចជាងអ្នកដែលមិនទទួលទានសោះដល់ទៅ៣០% ព្រោះសារធាតុក្នុងខ្លាញ់ត្រីអូមេហ្គា៣ មានចំណែកជួយកាត់បន្ថយការកើតជំងឺរលាក ។
ក្រៅពីនេះ អ្នកជំនាញមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ«ហាវ៉ើល» បានធ្វើការណែនាំឱ្យបរិភោគខ្លាញ់ត្រីអូមេហ្គា៣ជាប្រចាំ ប៉ុន្តែមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវានឹងមិនផ្តល់ផលល្អឡើយ ។ ក្មេងនិងស្ត្រីគួរបរិភោគក្នុងបរិមាណកំណត់គឺយ៉ាងតិចក្នុងមួយសប្តាហ៍២ដង ទើបធ្វើឱ្យរាងកាយមានសុខភាពល្អនិងជួយការពារភាពប្រថុយប្រថានក្នុងការកើតជំងឺបេះដូងដោយ កាត់បន្ថយកំរិតកូឡេស្តេរ៉ូល និងជួយដល់ការធ្វើការរបស់ខួរក្បាល ថ្លើម និងប្រព័ន្ធសរសៃប្រសាទ ។ ខ្លាញ់ត្រីអូមេហ្គា៣ ប្រទះឃើញមាននៅក្នុងខ្លួនត្រីសមុទ្រដូចជាត្រីសាឌីន ត្រីទឹកសាបមួយចំនួន រួមទាំងសណ្តែកនិងគ្រាប់ធញ្ញជាតិ ៕
No comments:
Post a Comment