Sunday, February 13, 2011

ឪពុក​ម្តាយ​មិន​នៅ​ចាប់​ក្មេង​ស្រី​អាយុ​១៣ឆ្នាំ​រំលោភ



ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
ជនសង្ស័យ
(​រូបថត ចាន់ថេត​)
ជនសង្ស័យ
 
ខេត្ត​កំពង់ចាម ៖ ស្របពេលឪពុក​ម្តាយ​របស់ក្មេងស្រីជំទង់អាយុ១៣ឆ្នាំ រស់នៅ​ឃុំជប់ ស្រុកត្បូងឃ្មុំ​ មិននៅផ្ទះ​​យុវជនឈ្មោះឃន គឹម​ឈាង អាយុ២០ឆ្នាំ រស់នៅឃុំជាមួយគ្នា​បាន​ប្រើកូនកន្ត្រៃគំរាមចាក់​សំលាប់ ដើម្បីចាប់​រំលោភ​​សេពសន្ថវៈកាល​ពីវេលាម៉ោង១១យប់​ថ្ងៃ​ទី៩​កុម្ភៈ ២០១១ ។ លោកអនុសេនីយ៍ឯកឡុង សារិន អធិការ​រងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនយុត្តិ​ធម៌​ប្រាប់ថា ម្តាយរបស់ក្មេងស្រីរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅប៉ុស្តិ៍រដ្ឋបាលឃុំជប់នា​​​ព្រឹក​ថ្ងៃ​ទី១១​ កុម្ភៈ ។ នាវេលាម៉ោង៩ និង៣០នាទី​ព្រឹកថ្ងដៃដែលដោយទទួលព័ត៌មានថា ជន​សង្ស័យ​​ឈ្មោះគឹម​ឈាង ទៅរៀនជួសជុល​រថ​យន្ត​នៅ​ថ្នល់ទទឹងសមត្ថកិច្ចក៏ជិះរថយន្ត​ទៅ​ឃ្លាំមើល ហើយឃើញ​គេ​រត់ទៅ​ខាង​ក្រោយ​ផ្ទះ។ បន្ទាប់​ពី​រត់​បានប្រហែល១០០ម៉ែត្រត្រូវ​នគរបាល​ប៉ុស្តិ៍ជប់និងជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក​តាមចាប់​បាន​បញ្ជូនទៅកាន់អធិ​ការ​ដ្ឋាន​នគរ​បាលស្រុកត្បូងឃ្មុំ  ។
ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ឱ្យដឹងថា នា​វេលា​យប់​ជ្រៅនាងស្រវារកខ្នើយអោប ស្រាប់​តែ​ប៉ះ​មនុស្ស​ប្រុសម្នាក់​ ។ ជននោះចាប់ដៃរបស់​នាង​ជាប់និងប្រើកូនកន្ត្រៃ១​ភ្ជង់គំរាម​នាងមិនឲ្យ​ស្រែក ​បើមិន​ដូច្នោះ​ទេ គេនឹងចាក់​សំលាប់ ។ ទោះ​បីជាយប់​ងងឹត​ក្តី តាមរយៈការ​ស្តាប់​សំលេង​ នាងស្គាល់ច្បាស់​ថា ជាសំលេង​របស់​ឈ្មោះឈាង ដែល​កន្លងមកឧស្សាហ៍ចេញចូល​ផ្ទះរបស់នាងជា​ញឹក​ញាប់ជាមួយបងប្រុសនាង ។ ​ជន​នោះគំរាមឲ្យនាងដោះសំលៀក​បំពាក់​ចេញ ហើយចាប់រំលោភសេពសន្ថវៈ​រហូត​ដល់​បានសំរេច ដោយប្រើ​ពេល​ប្រហែល​ជាកន្លះ​ម៉ោង ទើបក្រោកចេញ​​ទៅវិញ ។ រឿង​នេះ​​នាង​បាន​ប្រាប់ជីដូន​ ហើយ​បាន​ទៅប្តឹងនគរ​បាល​ប៉ុស្តិ៍ ដើម្បីឲ្យជួយអន្តរាគមន៍​ ។
លោកវរសេនីយ៍ត្រីថូ ឡងឌី នាយ​រងការិ​យាល័យប្រឆាំងការជួញដូរមនុស្ស និងការ​​ពារ​អនីតិជនប្រាប់តាមទូរស័ព្ទឲ្យកោះ​សន្តិភាពដឹងថា ក្រោយពីនគរ​បាល​ស្រុក​ត្បូងឃ្មុំបានបញ្ជូនជនសង្ស័យឈ្មោះគឹមឈាង មកកាន់ស្នង​ការដ្ឋាននគរបាល​ខេត្ត​ សមត្ថ​កិច្ច​បាន​បញ្ជូនទៅកាន់សាលាដំបូង ហើយត្រូវ​លោក​​ថាច់ ឡេង ចៅក្រមស៊ើប​សួរ​ចេញដីកាឃុំ​ខ្លួននាថ្ងៃទី១២កុម្ភៈ ដោយចោទប្រកាន់ពី​បទ​ចាប់​រំលោភសេពសន្ថវៈក្មេងស្រី​។ រឿង​នេះ​ស្ត្រី​ជា​ម្តាយរបស់ក្មេងស្រី​រងគ្រោះប្តឹងទារ​សំណង​ជំងឺចិត្តចំនួន៧.០០០ដុល្លារ ៕

No comments:

Post a Comment