ថ្ងៃ អាទិត្យ ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១
តាមកាសែតសៅឆាយណា ម័រនីងប៉ុស្តិ៍ បានផ្សាយថា ប៉ុស្តិ៍ទូរទស្សន៍សំរាប់ចាស់ជរាមួយនៅហុងកុងចាប់ផ្តើមចុះផ្សាយពីកម្មវិធីអនុវត្តចំអិនម្ហូបអាហារដ៏ស្រើបស្រាល ដោយបានអនុញ្ញាតឱ្យនាងផ្លូរ៉ាឈីង អាយុ២៦ឆ្នាំ ស្រាតសំលៀកបំពាក់ធ្វើជាពិធីការិនីចំអិនអាហារក្នុងគោលបំណងទាក់ទាញបុរសឱ្យមានចំណាប់អារម្មណ៍ក្នុងការចំអិនអាហារកាន់តែច្រើន ។
ក្នុងកម្មវិធីផ្សព្វផ្សាយមានរយៈពេលប្រហែល៣០នាទីដោយចាប់ផ្តើមឱ្យនាងឈីង ទៅទិញគ្រឿងចំអិនក្នុងផ្សារ និងត្រឡប់ទៅចំអិនម្ហូបនៅក្នុងបន្ទប់បាយដោយចាប់ផ្តើមស្រាតសំលៀកបំពាក់នៅសល់តែកំណាត់សំរាប់ចុងភៅធ្វើការបិទបាំងកេរ្តិ៍ខ្មាស់ប៉ុណ្ណោះ ។

នាងឈីង បានបង្ហើបឱ្យដឹងថា មិនធ្លាប់ធ្វើការជាចុងភៅកាលពីមុនមកទេ ។ ចំណែកអ្នកបង្កើតកម្មវិធីបង្ហើបឱ្យដឹងថា ប្រសិនបើបានទទួលការពេញនិយមក៏មានកម្មវិធីយកគំរូតាមរីករាលដាលដូចផ្សិត ៕
No comments:
Post a Comment