Wednesday, February 9, 2011

ឧត្តមសេនីយ៍​​តៃ​វ៉ាន់​​ម្នាក់​​ត្រូវឃុំ​ខ្លួន​ពី​បទ​ធ្វើ​ចារ​កម្ម​​ឱ្យចិន

ឧត្តមសេនីយ៍​​តៃ​វ៉ាន់​​ម្នាក់​​ត្រូវឃុំ​ខ្លួន​ពី​បទ​ធ្វើ​ចារ​កម្ម​​ឱ្យចិន

ឧត្តមសេនីយ៍ដែលជាប់ចោទ
រូបភាព បរទេស
ឧត្តមសេនីយ៍ដែលជាប់ចោទ
 
ឧត្តមសេនីយ៍​​តៃវ៉ាន់​ម្នាក់ត្រូវ​បានចាប់ខ្លួន​​​ហើយឃុំខ្លួន​​ពីបទ​ជាប់​​សង្ស័យធ្វើ​​​​ចា​រកម្ម​​ឱ្យ​ចិន ធ្វើ​ឱ្យ​ឧត្តមសេនីយ៍​​រូបនេះក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​​បំផុតរបស់​​តៃវ៉ាន់​ ដែល​ជាប់ពាក់ព័ន្ធជាមួយនឹង​ការ​​ចោទ​​​​ប្រកាន់ចារ​កម្ម​​ក្នុងរយៈ​ពេលជា​ច្រើន​​ទស​វត្ស​​មកហើយ ។​ ឧត្តមសេនីយ៍​​រូបនេះ លោក Lo Hsieh-Che ត្រូវបាន​ប្រភព​មួយ​ឱ្យ​ដឹង​ថា ត្រូវបាន​ជ្រើស​រើស​​​ធ្វើជា​ចារ​បុរស​ ដោយ​​ចិន​​កាល​ពី​​ឆ្នាំ​២០០៤ ​នៅ​​ពេលលោក​​រស់នៅ​ក្រៅ​​ប្រទេស។ ប៉ុន្តែ​គេ​បានបដិសេធ​​មិនធ្វើ​​​អត្ថាធិ​ប្បាយ​​ចំពោះ​របាយការណ៍​​ដែលថា ​លោកបាន​ធ្វើ​​ការនៅ​សហ​រដ្ឋអាមេរិក​​ ហើយ​បាន​​លក់​​បណ្តាញ​ទំនាក់ទំន​ង​យោធា​​យ៉ាង​សំងាត់ ។ លោក Lo Hsieh-Che ត្រូវបាន​​ចាប់ខ្លួន ក្រោយ​ពី​​​ការ​ស៊ើប​អង្កេត​​មួយកាលពី​ឆ្នាំ​មុន ។​
អ្នកនាំពាក្យ​​ក្រសួងការពារជាតិ​កោះ​តៃ​វ៉ាន់ លោក Yu Sy-tue និយាយ​ថា លោក Lo បាន​​វិល​ត្រឡប់​​មកកាន់​កោះតៃ​វ៉ាន់​​វិញ​នៅឆ្នាំ​​២០០៦ ហើយក្លាយ​​ជា​​ឧត្តមសេនីយ៍​​នៅឆ្នាំ​២០០៨ ៕

No comments:

Post a Comment