កូនប្រុសអតីតឥស្សរជននយោបាយកំពូល សពសម្ដេចបវរសេដ្ឋា សឺន សាន គឺលោក សឺន ស៊ូប៊ែរ្តិ៍ បានព្រមានប្ដឹងលោក សយ សុភាព អ្នកធ្វើអត្ថាធិប្បាយនៅទូរទស្សន៍បាយ័ន ពីបទបរិហារកេរ្តិ៍ លោក សឺន សាន ក្រោយពីអ្នកធ្វើអត្ថាធិប្បាយរូបនេះ បានចោទថា លោក សឺន សាន បានឃុបឃិតលក់ទឹកដីឲ្យថៃ។
នៅក្នុងលិខិតបំភ្លឺមួយរបស់លោក សឺន ស៊ូប៊ែរ្តិ៍ ដែលជាប្រធានមូលនិធិសម្ដេច សឺន សាន និងជាអនុប្រធានរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ហៅកាត់ថា KPNLF បានហៅការធ្វើអត្ថាធិប្បាយរបស់លោក សយ សុភាព កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅនេះថា គឺជាចេតនានយោបាយមួលបង្កាច់ការពិត និងប្រមាថទៅលើសពឪពុករបស់លោក និងដល់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ដែលបានប្រឹងប្រែងដណ្ដើមប្រាសាទព្រះវិហារពីប្រទេសថៃ។
លោកព្រមានថា លោក សយ សុភាព ត្រូវតែសុំទោស និងធ្វើការកែតម្រូវឡើងវិញ នៅលើកញ្ចក់ទូរទស្សន៍បាយ័នចំពោះសម្ដីរបស់ខ្លួន ដែលបានបរិយាយគ្មានការពិត មិនគោរពក្រមសីលធម៌ បើមិនដូច្នេះទេ លោកនឹងត្រូវប្រឈមមុខចំពោះតុលាការ។
លោក សឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍ថា ៖ «កាលពីសង្គមរាស្ត្រនិយម យើងការពារទឹកដីយើងបានពេញលេញ ហើយកាលហ្នឹងយើងឈ្នះនៅតុលាការអន្តរជាតិ ហើយថៃអត់ហ៊ានមកប្រយុទ្ធមកអីទេ ព្រះករុណាលោកឡើងទៅជាមួយពួកទូតអី ដូច្នេះយើងទុកលទ្ធភាពឲ្យគាត់កែខ្លួន ហើយទទួលស្គាល់ថា អាហ្នឹងអត់មានមូលដ្ឋានអ្វីទាំងអស់ ហើយខូចកិត្តិនាមដល់ព្រះករុណា ហើយនិងលោកឪពុករបស់ខ្ញុំ»។
ប្រតិកម្មរបស់លោក សឺន ស៊ូប៊ែរ្តិ៍ ដែលជាឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រផងនោះ បានធ្វើឡើងក្រោយពីលោក សយ សុភាព បានធ្វើអត្ថាធិប្បាយមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅនេះ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅម៉ោង ១៩ និង ៣០នាទី នៅគ្រាដែលមានការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងកងទ័ពថៃ ថា លោក សឺន សាន បានឃុបឃិតជាមួយលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃសម័យខ្មែរក្រហម លក់ទឹកដីឲ្យប្រទេសថៃ ពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះត្រីភាគីនៅ តំបន់ទល់ដែន។
សេចក្ដីបំភ្លឺរបស់លោក សឺន ស៊ូប៊ែរ្តិ៍ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ ដែលឧបត្ថម្ភដោយសមាជិកអាស៊ានចំនួន ៦ប្រទេស រណសិរ្សរបស់លោក សឺន សាន មិនបានសហការជាមួយខ្មែរក្រហមនោះទេ ហើយថែមទាំងបដិសេធការបង្កើតរណសិរ្សបង្រួបបង្រួមជាតិទៀតផង។
ផ្ទុយទៅវិញ រណសិរ្សរបស់ឪពុកលោកបានធ្វើការឯករាជ្យលើវិស័យយោធា សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានហាមប្រាមមេទាហាន និងកូនទាហានទាំងអស់មិនឲ្យធ្វើជំនួញព្រៃឈើជាមួយនឹងថៃ ទៀតផង។
លោក សឺន ស៊ូប៊ែរ្តិ៍ បានអះអាងថា ឪពុករបស់លោកបានធ្វើកិច្ចការជាច្រើនសម្រាប់ប្រទេសកាលដែលលោកនៅ មានជីវិតរស់នៅ ដូចជាករណីប្ដឹងផ្ដល់ដណ្ដើមយកប្រាសាទព្រះវិហារពីប្រទេសថៃវិញជា ដើម ហើយដែលវីរភាពទាំងអស់នេះ ក្រសួងការបរទេសនៃប្រទេសជប៉ុន មានអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ អាចបញ្ជាក់អំពីរឿងរ៉ាវនេះបាន។
លោក សឺន ស៊ូប៊ែរ្តិ៍ បន្តទៀតថា ៖ «រឿងព្រះវិហារហ្នឹងទៀត នរណាដែលតាមព្រះរាជបញ្ជារបស់ព្រះករុណា សីហនុ ដែលទៅស្រាវជ្រាវសម្ងាត់ជាមួយឯកឧត្ដម ទ្រឿង ហ្វា ឯកឧត្ដម សារិន ឆាក ដើម្បីយកភស្តុតាងដាក់នៅតុលាការអន្តរជាតិក្រុងឡាអេហ្នឹង។ យើងបានជោគជ័យ ដោយសារកិច្ចការអស់ហ្នឹង ហើយធ្វើច្រើនឆ្នាំ។ ពួកអស់ហ្នឹង ដែលចោទប្រកាន់អត់ភស្តុតាង បានធ្វើអ្វីខ្លះដើម្បីការពារទឹកដីព្រះរាជាណាចក្រកម្ពុជាយើង?»។
អ្នកធ្វើអត្ថាធិប្បាយនៃទូរទស្សន៍បាយ័ន លោក សយ សុភាព អះអាងថា បទអត្ថាធិប្បាយរបស់លោកមិនមានអ្វីខុសឡើយ។ នោះគឺជាការពន្យល់មួយទៅដល់មហាជនថា តើហេតុអ្វីបានផ្ទុះមានសង្គ្រាមរវាងខ្មែរ និងថៃ? ហើយការពន្យល់ទាំងនេះ ធ្វើឡើងដោយផ្អែកទៅលើសម្ដីរបស់អតីតអ្នកតស៊ូនៅតំបន់នោះ។
លោក សយ សុភាព មានប្រសាសន៍បន្ថែម ៖ «គ្រាន់តែខ្ញុំចង់បង្ហាញរឿង រ៉ាវដែលបានកើតឡើង ហើយដែលខ្ញុំបានដឹងតាមរយៈអ្នកតស៊ូ។ ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនបានវាយសំដៅទៅលើគាត់ទេ ខ្ញុំមានតែគោរពគាត់វិញ ប៉ុន្តែឯកឧត្ដម សឺន ស៊ូប៊ែរ្តិ៍ គាត់មានសិទ្ធិក្នុងការខឹងខ្ញុំ និងប្រតិកម្មនឹងខ្ញុំ។ ខ្ញុំមិនតបតអ្វីនឹងគាត់ទេ ពីព្រោះគាត់ជាអ្នកនយោបាយ»។
លោក សឺន សាន ដែលមានដើមកំណើតកម្ពុជាក្រោម បានកើតនៅឆ្នាំ១៩១១ ហើយទទួលមរណភាពនៅឆ្នាំ២០០០ កន្លងទៅក្នុងវ័យ ៨៩ឆ្នាំ គឺជាអតីតអ្នកនយោបាយល្បីល្បាញកំពូលរបស់ខ្មែរចាប់តាំងពីសម័យ ទាមទារឯករាជ្យពីអាណានិគមនិយមបារាំងមក ហើយទន្ទឹមនឹងនោះ លោកគឺជាអ្នកប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្ត និងវៀតណាម ដ៏ខ្លាំងក្លាផងដែរ។
នៅឆ្នាំ១៩៥២ លោកធ្លាប់ធ្វើជាប្រធានរដ្ឋសភា និងនៅចន្លោះឆ្នាំ១៩៦៧ និង ១៩៦៨ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ១៩៦៩ លោក សឺន សាន បានទទួលងារជាសម្ដេចបវរសេដ្ឋា សឺន សាន ព្រះករុណា។
នៅឆ្នាំ១៩៧៩ លោក សឺន សាន បានបង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដែលមានមូលដ្ឋាននៅតំបន់ព្រំដែនថៃ ហើយក៏ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះត្រី ភាគី ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ លោកក៏ជាឥស្សរជនខ្មែរដ៏សំខាន់មួយរូបផងដែរ ក្នុងការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ តាមរយៈការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
នៅអំឡុងពេលបោះឆ្នោតឆ្នាំ១៩៩៣ គណបក្សរបស់លោកឈ្មោះថា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ក៏បានទទួលអាសនៈចំនួន ១០ផងដែរ ក្នុងចំណោមអាសនៈសរុប ១២០អាសនៈក្នុងរដ្ឋសភា៕

No comments:
Post a Comment