ព័ត៌មានថ្មីៗ 11:02:46, 13 February 2011

សេចក្តីប្រកាសសន្ធិសញ្ញាលុបបំបាត់គ្រាប់បែកចង្កោម។ លីវ សាន្ត
លើបញ្ហាគ្រាប់បែកចង្កោម ដែលកងទ័ពថៃ បានប្រើប្រាស់នៅក្នុងសង្គ្រាម តាមបន្ទាត់ព្រំ
ដែនកម្ពុជា សៀម នាតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ
២០១១ កន្លងទៅនេះ។
លោក លីវ សាន្ត្ ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តសៀមរាប ។
បើតាមការរៀបរាប់របស់លោក មូល ម៉ាប់ មេឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាន
ប្រាប់វិទ្យុអូស្ត្រាលីឲ្យដឹងថា នៅក្នុងខណៈពេលដែលមានសង្គ្រាមកើតឡើង នៅតាម
បន្ទាត់ព្រំដែនកម្ពុជា ថៃ នាតំបន់ប្រាសាទព្រះវិហារ ដែលបានចាប់ផ្តើមឡើង កាលពីរ
សៀលថ្ងៃទី ៤ ដល់ព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១១ កន្លងទៅនេះ កងទ័ពថៃ បានប្រើ
ប្រាស់កាំភ្លើងធុនធ្ងន់ បាញ់ចូលមកក្នុងភូមិសាស្រ្តឃុំរបស់លោកជាច្រើនគ្រាប់ ហើយ
បច្ចុប្បន្ននេះ បើទោះបីជាមានសភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន
នៅមិនទាន់ហ៊ានចូលមកក្នុងភូមិវិញឡើយ ។
លោកមេឃុំកន្ទួត បានឲ្យដឹងទៀតថា អ្វីដែលជាការព្រួយបារម្ភខ្លាំងរបស់អាជ្ញាធរនោះ
គឺបញ្ហាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារៗ ក្រោយពេលដែលពួកគេ បាន
ត្រឡប់ចូលមករស់នៅក្នុងភូមិវិញ ខណៈពេលដែលមានគ្រាប់នៅសេសសល់មិនទាន់
ផ្ទុះ ជាពិសេសចំពោះគ្រាប់បែកចង្កោម ដែលកងទ័ពថៃ បានប្រើប្រាស់នៅក្នុងសង្គ្រាម
នេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៃកម្ពុជា បានប្រាប់វិទ្យុ
អូស្ត្រាលីថា បញ្ហាគ្រាប់បែកចង្កោមនេះ ប្រទេសកម្ពុជាធ្លាប់បានទទួលរងគ្រោះរួចម្តង
មកហើយ ដែលសហរដ្ឋអាមេរិកបានទម្លាក់មកលើតំបន់ខាងកើតនៃប្រទេសកម្ពុជា
ក្នុងអំឡុងសង្គ្រាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប៉ុន្តែ ការប្រើគ្រាប់បែកចង្កោមដោយ
ភាគីថៃនាពេលនេះ គឺមានវាមានលក្ខណៈស្មុគស្មាញជាងពេលមុន ។
( សំឡេង លោក ហេង រតនា )
លោកបានបញ្ជាក់ទៀតថា បើទោះជាយ៉ាងនេះក្តី ក៏អង្គភាពរបស់លោក នឹងខិតខំប្រឹង
ប្រែងបោសសំអាតឲ្យអស់ ប្រសិនបើពេលវេលានោះសមស្រប ព្រោះបច្ចុប្បន្ន កម្លាំង
របស់លោកជាងពីររយនាក់ កំពុងឈរជើងនៅទីនោះស្រាប់ ។
No comments:
Post a Comment