Saturday, February 12, 2011

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ​ប្រជុំ​រឿង​ខ្មែរ-ថៃ​នៅ​ថ្ងៃ​ស្អែក

ព័ត៌មានថ្មីៗ 14:02:39, 13 February 2011
ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនឹងបើកការប្រជុំបិទទ្វារមួយនៅថ្ងៃស្អែក ដើម្បីពិភាក្សា
រកដំណោះស្រាយលើបញ្ហាការផ្ទុះអាវុធនៅព្រំដែនខ្មែរ-ថៃ ជិតតំបន់ប្រាសាទព្រះវិហារ។
លោក ហោ ណាំហុង រដ្ឋមន្រ្ដីការបរទេសខ្មែរ និងសមភាគីថៃរបស់លោក គឺលោក កាស៊ីត ភីរម្យ
នឹងចូលរួមការប្រជុំនេះជាមួយនឹងរដ្ឋមន្រ្ដីការបរទេសឥណ្ឌូណេស៊ី ដែលបច្ចុប្បន្នត្រូវដល់វេនធ្វើ
ជាប្រធានសមាគមអាស៊ាន។
នៅគ្រានេះដែរ អង្គការ UNESCO បានបញ្ជូនលោក Koichiro Matsuura អតីតអគ្គនាយក
អង្គការនេះ ធ្វើជាប្រេសិតពិសេស ដើម្បីជួយដោះស្រាយបញ្ហានេះ។
លោក Matsuura នឹងទៅក្រុងបាងកក និងភ្នំពេញ ដើម្បីពិភាក្សាអំពីវិធីការពារទីតាំងប្រាសាទ
ព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងដើម្បីពិនិត្យទៅលើប្រទេសទាំងពីរអំពីវិធីដែល
គេអាចកាត់បន្ថយភាពតានតឹង លើកកម្ពស់ដល់ការពិភាក្សាគ្នា ជុំវិញការថែរក្សាប្រាសាទដ៏ចំ
ណាស់មួយនេះ។
អង្គការ UNESCO បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ គោរពចំពោះកិច្ចព្រមព្រៀងបេតិកភណ្ឌ
ពិភពលោក ឆ្នាំ១៩៧២ ដោយសារប្រទេសទាំងពីរជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងនោះ៕

No comments:

Post a Comment