Friday, February 11, 2011

វេលាម៉ោង​​៦ល្ងាច​​នេះ​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​បរទេស​កម្ពុជា ដឹកនាំ​ប្រតិភូ​​ និង​ភស្តុ​តាង​​ទៅកាន់​​ អ.ស.ប បង្ហាញ​ពី​ការ​ឈ្លាន​ពាន​​​របស់សៀម


ថ្ងៃ សុក្រ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១
លោក​ហោ ណាំហុង ឧបនាយករដ្ឋ​​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការបរទេស
(រូបថត ស.សុខុម)
លោក​ហោ ណាំហុង ឧបនាយករដ្ឋ​​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការបរទេស
 
រាជធានីភ្នំពេញ ៖ ​លោក​កុយ គួង អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​ការបរទេស​​កម្ពុជា បាន​មាន​ប្រសាសន៍​​​កាលពីថ្ងៃទី​​១១ កុម្ភៈ ២០១១ ថា លោក​ហោ ណាំហុង ឧបនាយករដ្ឋ​​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​​ និងដឹក​​​នាំ​​គណៈ​​ប្រតិ​ភូ​​រាជ​រដ្ឋាភិបាល​​​កម្ពុជាមួយក្រុម និង​ឯកសារ​​ជា​ច្រើន​​ទៅកាន់​ក្រុម​ប្រឹក្សា​​សន្តិសុខ អង្គការ​សហ​ប្រជាជាតិ​ ដែលមាន​​ទីស្នាក់​ការ​​នៅទីក្រុង​​ញូវ​យ៉ក សហរដ្ឋអាមេរិក​ ហើយ​គណៈ​ប្រតិភូ​​រាជ​រដ្ឋាភិបាល​​គ្រោងចេញ​ដំណើរ​ពី​រាជ​​ធានីភ្នំពេញ ​នៅវេលាម៉ោង​​៦ល្ងាច​នេះ ។​
លោក​​កុយ គួង ប​ន្ត​ថា ​​លោក​មិន​​អាច​​បញ្ជាក់ប្រាប់​​អ្នកកាសែត​ថា តើ​លោក​ឧប​នាយក​រដ្ឋម​​ន្ត្រី​​​ហោ​ ណាំហុង ​នឹង​យក​ទៅជាមួយនូវ​​ឯក​សារ​​​អ្វីខ្លះនោះទេ ប៉ុន្តែ​ច្បាស់​ណាស់ថា ប្រមុខ​ការ​ទូត​​កម្ពុជា នឹង​ដាក់​ឯកសារ​​​​​ពិសេសៗជូន​ដល់​​ អ.ស.ប ពាក់ព័ន្ធ​​នឹង​​ជម្លោះ​ឈ្លានពាន​​នេះ ។ លោក​ប​ន្ត​​ថា កម្ពុជា​បាន​រៀប​​ចំ​រួច​រាល់​​អស់​ហើយនូវ​​លក្ខណសម្បត្តិ​​ដោះស្រាយ​​ជម្លោះ​ ។ លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​​នឹង​ថ្លែង​​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​នៅថ្ងៃទី​១៤ កុម្ភៈ ២០១១ ខាង​មុខ តាមការ​គ្រោង​ទុក​ ហើយ​កម្មវិធីប្រជុំ​មិន​មាន​ការ​​ប្រែប្រួល​​នោះទេ ៕

No comments:

Post a Comment